Samsung សម្ពោធ Galaxy S9 / S9+ ផ្លូវការ ផ្ដោតខ្លាំងត្រង់សមត្ថភាពកាមេរ៉ាទំនើប តម្លៃចាប់ពី $៧២០ ទៅ $៨៤០
ក្រុមហ៊ុនមិនអាចជម្នះទៅធ្វើតាម Apple ដោយការរចនាអេក្រង់បែបឆកបាំងផ្នែកកណ្ដាល និងដកបច្ចេកវិទ្យាស្កេនក្រយៅដៃដូចនៅលើ iPhone X នោះឡើយ ពោលទ្រនាប់ស្កេនក្រយៅដៃនៅលើ Galaxy S9 ទាំងពីរសុទ្ធតែបានបំពាក់នៅខ្នងទូរស័ព្ទ និងនៅក្រោម lens កាមេរ៉ា ហើយ Samsung ក៏មិនទាន់ឈានដល់ការបង្កប់ fingerprint sensor ក្រោមអេក្រង់ទូរស័ព្ទនៅឡើយ។ អេក្រង់ស្មាតហ្វូនកំពូលទាំងពីរនេះមានសមាមាត្រអេក្រង់ 18.5:9 ratios, កោងឃុបបន្តិចនៅផ្នែកសងខាង (ឆ្វេង – ស្ដាំ) ហើយតួខ្លួនក្រាលដោយកញ្ចក់ទាំងខាងមុខ និងខាងក្រោយដូច S8 ដែរ ជាមួយបន្ទះ Super AMOLED កម្រិត resolution ទំហំ 2960x1440px ដូចគ្នាផងដែរ តែអេក្រង់ Galaxy S9 ថ្មីទាំងពីរនេះភ្លឺជាង។ Galaxy S9 មានអេក្រង់ ៥,៨អ៊ីញ ភ្ជាប់មកជាមួយ lens កាមេរ៉ា១ នៅក្រោយ ខណៈ S9+ មានអេក្រង់ ៦,២អ៊ីញ ភ្ជាប់មកជាមួយកាមេរ៉ាភ្លោះ។ Samsung បានសម្រិតសម្រាំងគុណភាពកាមេរ៉ានៅលើ Galaxy S9 ដោយបញ្ចូលមុខងារឆ្លាតវៃ ជាក់ស្ដែងបានប្រើពាក្យស្លោកប្រចាំស្មាតហ្វូនកំពូលនេះថា “reimagined” នៅក្នុងការផ្សាយពាណិជ្ជកម្ម។ Galaxy S9 ធ្វើបានកាន់តែល្អឡើង ចំពោះការប្រើកាមេរ៉ានៅកន្លែងខ្សោយពន្លឺ ឬកន្លែងងងឹត ជាមួយ 12MP wide-angle នៅលើ S9 ទាំងពីរម៉ូដែល ដែលនឹងធ្វើការផ្លាស់ប្ដូរដោយស្វ័យប្រវត្តិរវាងកម្រិត aperture f/1.5 ទៅ f/2.4 សម្រាប់លក្ខខណ្ឌពន្លឺខុសគ្នា ។ លើសពីនេះ ប្រព័ន្ធកាមេរ៉ាថ្មីនៅលើស្មាតហ្វូនទំនើបទាំងពីរ អាចដំណើរការបង្កើតទិន្នន័យរូបច្រើនជាងមុនដល់ទៅ ៤ដង នៅមុនពេលប្រព័ន្ធកាត់បន្ថយបរិមាណគ្រាប់អុចៗឱ្យមានចំនួនតិចបំផុត ហើយធ្វើឱ្យរូបនៅតែរក្សាភាពច្បាស់ទោះថតចេញពីកន្លែងខ្សោយពន្លឺ។
ការថត Slow-mo នៅកម្រិត 960fps ជាមួយ resolution 720p ដែលយើងបានឃើញរួចហើយនៅលើស្មាតហ្វូន Sony Xperia ដែលអាចបង្កើតវីដេអូឃ្លីបនៅរយៈពេល ៦វិនាទី ឬចំនួន scenes ដល់ទៅ ២០ បាន។ វាមានលក្ខណៈដូចគ្នាច្រើនទៅនឹង Animojis របស់ Apple ដោយមុខងារ AR emoji របស់ Samsung អាចឱ្យអ្នកប្រើបង្កើតរូបមនុស្សធ្វើដូចជារូប avatar ហើយថែមទាំងមានទម្រង់បែបផ្ទាល់ខ្លួននៃមុខមនុស្សផ្សេងៗគ្នា និងការកំណត់ផ្សេងៗ។ ក្រុមហ៊ុន Samsung បានលើកឡើងថា emojis អាចឱ្យគេ share គ្រប់ទូរស័ព្ទ និងតាមកម្មវិធីប្រភេទ third-party app បាន ហើយអ្នកប្រើក៏អាចបម្លែងមុខមាត់ខ្លួនធ្វើដូចជា Mickey Mouse ឬសមាជិក The Incredible ផងដែរ។ អ្នកប្រើ S9 អាចប្រើបច្ចេកវិទ្យា AI ដើម្បីភ្ជាប់ប្រើមុខងារដូចជា live language translation និង login ក្នុង nutritional information លើម្ហូបអាហារ ដោយប្រើកាមេរ៉ា ដើម្បីមើលដឹងពីព័ត៌មានផ្សេងៗ រួមទាំងកម្រិតកាឡូរីបាន។ S9 ថែមទាំងមានប្រព័ន្ធសំឡេងទំនើប AKG-tuned Dolby Atmos ជាប្រភេទ 3D sound នៅលើ speaker ១គូនៅលើនោះ ហើយក៏មានរន្ធកាសប្រភេទ 3.5mm មកជាមួយដែរ។ Galaxy S9 Unlocked មានតម្លៃ ៧១៩.៩៩ដុល្លារ ខណៈ S9+ នឹងមានតម្លៃ ៨៣៩,៩៩ដុល្លារ។ Galaxy S9 ទាំងពីរនឹងមានដាក់ឱ្យបញ្ជាក់ទិញចាប់ពីថ្ងៃទីៅ១៦ ខែមីនាក្រោយនេះ។ អ្នកអាចជ្រើសរើសពណ៌ S9 / S9+ ដូចជា ៖ Midnight Black, Titanium Gray, Coral Blue និង Lilac Purple ។ លក្ខណៈសម្បត្តិលំអិតរបស់ Galaxy S9 ៖
>Processor: Qualcomm Snapdragon 845 octa-core (Exynos outside the US) >Display: 5.8 inch 2960x1440 pixels resolution Super AMOLED >Operating system: Android 8 Oreo >RAM: 4GB >Storage: 64/128/256GB internal with microSD card slot >Cameras: Super speed dual pixel 12 megapixel with OIS and mechanical dual aperture (f/1.5 and f/2.4). Front 8 megapixel camera, f/1.7. >Battery: 3000 mAh with fast wired and wireless charging >Water resistance: IP68 >Wireless connectivity: 802.11 a/b/g/n/ac WiFi, NFC, Bluetooth 5, ANT+, NFC, GPS, Glonass, Galileo, BeiDou, MST >Audio: Dual stereo speakers tuned by AKG with Dolby Atmos, 3.5mm headset jack >Sensors: Iris, pressure, Accelerometer, barometer, fingerprint, gyro, magnet, heart rate, proximity, RGB light >Dimensions: 147.7 x 68.7 x 8.5 mm and 163 grams
លក្ខណៈ សម្បត្តិនៅលើ Galaxy S9+ ៖>Processor: Qualcomm Snapdragon 845 octa-core (Exynos outside the US) >Display: 6.2 inch 2960x1440 pixels resolution Super AMOLED >Operating system: Android 8 Oreo >RAM: 6GB >Storage: 64/128/256GB internal with microSD card slot >Cameras: Super speed dual pixel 12 megapixel with OIS and mechanical dual aperture (f/1.5 and f/2.4) and 12 megapixel f/2.4 telephoto camera. Front 8 megapixel camera, f/1.7. >Battery: 3500 mAh with fast wired and wireless charging >Water resistance: IP68 >Wireless connectivity: 802.11 a/b/g/n/ac WiFi, NFC, Bluetooth 5, ANT+, NFC, GPS, Glonass, Galileo, BeiDou, MST >Audio: Dual stereo speakers tuned by AKG with Dolby Atmos, 3.5mm headset jack >Sensors: Iris, pressure, Accelerometer, barometer, fingerprint, gyro, magnet, heart rate, proximity, RGB light >Dimensions: 158.1 x 73.8 x 8.5 mm and 189 grams
ដោយ៖ រឹទ្ធិរាជ ប្រភព៖ phonearena