Samsung បញ្ចេញ​ច្រើន Video ​ណែនាំ​ការ​ប្រើ ​Galaxy S9 និង S9+ ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ ឃើញ​ចង់​ទិញ​​តែម្ដង !​



Samsung ទើបតែ​បាន​សម្ពោធ​វត្តមាន Galaxy S9 និង S9 Plus ជា​ផ្លូវការ​ក្ដៅៗ ហើយ​នេះ​គឺ​ជា​វីដេអូ​ណែនាំ​អំពី​ចំណុច​ពិសេសៗ បច្ចេកវិទ្យា​ថ្មីៗ​ដែល​មាន​នៅ​លើ​កំពូល​ស្មាតហ្វូន​នេះ។ ប៉ុន្មាន​ម៉ោង​ក្រោយពេល​ប្រកាស​ផ្លូវការ​រួច ក្រុមហ៊ុន​អេឡិចត្រូនិក​កូរ៉េ​ខាង​ត្បូង​នេះ ក៏​បាន​បញ្ចេញ​វីដេអូ​ជាច្រើន ដើម្បី​លើក​ស្ទួយកំពូល​ស្មាតហ្វូន​ថ្មី​​របស់​ខ្លួន។

ក្នុងវីដេអូ​ទាំង​នោះ​បាន​ណែនាំ ទៅ​លើ​ចំណុច​ផ្សេងៗ​តាម​វីដេអូ​នីមួយៗ រួម​មាន​ទាំង​ការ​ឌីហ្សាញ មុខងារ Super Slo-Mo, សមត្ថភាព​កាមេរ៉ា Low Light Camera, លក្ខណៈ ពិសេស​នៃ AR Emoji, មុខងារ Bixby, សមត្ថភាព​កាមេរ៉ា​ភ្លោះ​របស់ S9+ ​ប្រព័ន្ធ​បំពង​សំឡេង Stereo Speaker, បច្ចេកវិទ្យា Biometric Authentication និង​ការ​ប្រើប្រាស់ Galaxy S9 ភ្ជាប់​ជាមួយ Samsung Dex ដ៏​ទំនើប​ជាដើម។ តោះ​កុំ​ឱ្យ​ខាត​ពេល​យូរ ទៅ​ស្វែងយល់​ភាព​ពិសេស​អស្ចារ្យ​ដែល​មាន​នៅ​លើ​កំពូល​ស្មាតហ្វូន​ថ្មី​ទាំង​ពីរ ដូច​ក្នុង​វីដេអូ​ខាង​ក្រោម​ជា​បន្តបន្ទាប់ ៖ https://youtu.be/1Kd05k6Z_Fw https://youtu.be/z4LXuz3Mj-0 https://youtu.be/F6yq6kgOUgQ https://youtu.be/3Hla9LsYfrg https://youtu.be/eY_XbkU74eo https://youtu.be/QOHcORMfe0Q https://youtu.be/xAc6MRWrDBA https://youtu.be/v6efJBJ5m1A https://youtu.be/wfrPgkSDBYI ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ Samsung
X
5s