Nokia ​ចេញ​ស្មាតហ្វូន​តម្លៃ​ក្រោម $១០០ ដើរ​ដោយ Android 8.1 GO ម៉ូដែល Nokia 1 ក្នុង​ព្រឹត្តិការណ៍ MWC 2018​



ក្រុមហ៊ុន Nokia ​នៅ​ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក MWC ឆ្នាំ​នេះ បាន​បង្ហាញសមិទ្ធផល​ថ្មីៗ​មួយ​ចំនួូន ដែល​មាន​ជា​ស្មាតហ្វូន​ស៊េរី​ថ្មី Nokia 7 Plus ក៏​ដូច​ជា​ស្មាតហ្វូន​តម្លៃ​ធូរ​ថ្លៃ Nokia 1 នេះ​ផង​ដែរ។  Nokia 1 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​មាន​តម្លៃ​ត្រឹមតែ ៨៩ដុល្លារ​ប៉ុណ្ណោះ។

Nokia 1 ​ជា​ស្មាតហ្វូន Android ​មាន​អេក្រង់ ៣,៥អ៊ីញ (854x480)px ​បំពាក់​ឈីប quad-core MediaTek 1.1GHz MT6737M, RAM 1GB និង​អង្គ​ចងចាំ​ទំហំ 8GB។ ប្រសិន​អ្នក​ត្រូវការ​ទំហំ​ផ្ទុក​បន្ថែម ស្មាតហ្វូន​ថ្មី​ក្រុមហ៊ុន​ហ្វាំងឡង់​នេះ ថែមទាំង​មាន​រន្ធ​សម្រាប់​ដោត​ប្រើ microSD ​ដែល​ស្គាល់​រហូត​ដល់ 128GB ផង​ដែរ។ https://youtu.be/txpltyYtLic ស្មាតហ្វូន​តម្លៃ​ក្រោម ១០០ដុល្លារ​នេះ បំពាក់​កាមេរ៉ា​មុខ​ទំហំ 2MP ​និង​ខាង​ក្រោយ​ទំហំ 5MP ។ ចំណែក​កម្លាំង​ថ្ម​របស់​វា​វិញ​គឺ 2150mAh ​ជា​ប្រភេទ​ថ្ម​ដោះដូរ​បាន រន្ធ​សាក​ថ្ម​ជា microUSB port ដំណើរការ​ដោយ​ប្រព័ន្ធ Android Oreo Go Edition ។ Nokia 1 មាន​ជម្រើស​ពណ៌​ខៀវ​បែប Azure, ពណ៌​ប្រផេះ, លឿង និង​ពណ៌​ផ្កាឈូក ។

>Display: 4.5” FWVGA IPS display, 5 fingers touch-screen >Processor: MT6737M >Memory: 1 GB LPPDDR3 RAM, 8GB of internal storage + MicroSD card >Camera: 5MP with LED on back, 2MP front >Battery: 2150mAh, MicroUSB2.0 >OS: Android 8.1 GO

  ដោយ៖ រឹទ្ធិរាជ ប្រភព៖ HMD
X
5s