​Audi បញ្ចេញ​វីដេអូ​ខ្លី​ចង់​បង្ហើប​អំពី​វត្តមាន​​រថយន្ត Audi A6 ​ស៊េរី​ថ្មី​ឆ្នាំ២០១៨ ប្រើ​បច្ចេកវិទ្យា Self-Driving ទំនើប (Video)​



​ក្រុមហ៊ុន​ Audi ថ្មីៗ​នេះ​បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ សម្រាប់​វត្តមាន​រថយន្ត​ថ្មី Audi A6 ​ស៊េរី​ឆ្នាំ២០១៨ ​របស់​ខ្លួន ដែល​វា​នឹង​ត្រូវ​ក្រុមហ៊ុន​សម្ពោធ​ផ្លូវការ​ក្នុង​ពិព័រណ៍ Geneva Motor Show ​នៅ​ខែ​មីនា​ក្រោយ​នេះ​។

រថយន្ត​ស៊េរី​ថ្មី​ Audi A6 របស់​ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ ​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​លក់​ចាប់ពី​ខែ​មេសា អម​មក​ជាមួយ​មុខងារ​ថ្មីៗ​ពិសេសៗ ដែល​មាន​នៅ​លើ Audi A8 ។ លើស​ពី​នេះ ​វា​ថែមទាំង​ត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា self driving ​ថ្មី​របស់ Audi ដែល​អាច​បើកបរ​ស្វ័យប្រវត្តិ ធ្លាប់​ណែនាំ​នៅ​លើ A8 រួច​មក​ហើយ។ មាន​ន័យ​ថា Audi A6 ស៊េរី​ឆ្នាំ២០១៨ នេះ នឹង​មាន​ចំណុច​ពិសេស អាច​បើកបរ​នៅ​លើ​ដង​ផ្លូវ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​នេះ​បាន។ https://youtu.be/1UHgcQOuBmM ដូច​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​វីដេអូ​ខាង​លើ​ស្រាប់ ដែល​បាន​បង្ហាញ​នូវ​រថយន្ត Audi A6 ​ថ្មី​នេះ ជាមួយ​រចនាបថ​ឌីហ្សាញ​ទាន់សម័យ ធ្លាប់​ប្រើ​នៅ​លើ​រថយន្ត​ថ្មី A7 និង A8 រួច​ហើយ។ យើង​នឹង​ចុះផ្សាយ​បន្ត អំពី​លក្ខណៈ​សម្បត្តិ​ពិស្ដារ​នៅ​លើ Audi A6 ​នៅ​ពេល​វា ត្រូវ​ក្រុមហ៊ុន​សម្ពោធ​ចេញ​ផ្លូវការ​ក្នុង​ពិព័រណ៍​រថយន្ត Geneva Motor Show ​ឆ្នាំ២០១៨ ខែ​ក្រោយ​នេះ៕

  ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ Autocar
X
5s