ខ្លាំងបាត់ ..! Asus ផលិតស្មាតហ្វូនរាងដូច iPhone X ស្ទើរបេះបិទ សូម្បីកាមេរ៉ាក្រោយក៏ភ្លោះបញ្ឈរដូចគ្នា
ZenFone 5 និង 5Z ត្រូវបានគេដាក់រហ័ស iPhone X clone មួយទៀតហើយ ក្រោយវត្តមានស្មាតហ្វូនចិន Doogee V ។ រចនាបថឌីហ្សាញផ្ទៃខាងមុខរបស់ស្មាតហ្វូន Asus ថ្មីនេះ គឺស្ទើរតែដូចបេះបិទទៅនឹង iPhone X របស់ Apple អីចឹង ជាក់ស្ដែងក៏បានរចនាបែបឆកនៅអេក្រង់ខាងលើផងដែរ គ្រាន់តែសាច់គែមទូរស័ព្ទសល់ក្រាស់ជាងបន្តិចផ្នែកក្រោម ចំណែកទម្រង់កាមេរ៉ាភ្លោះគឺឌីហ្សាញបញ្ឈរដូចគ្នា។