Nokia 9 នឹងបង្ហាញខ្លួនឆ្នាំនេះ អមជាមួយកាមេរ៉ាមុខភ្លោះ ប្រើឈីប Snapdragon 845 និង RAM 6GB
យើងបានឃើញស្មាតហ្វូនស៊េរីថ្មីៗជាច្រើនបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ MWC ថ្មីៗនេះ ដែលក្នុងនោះរួមទាំង Nokia ថ្មីពីរម៉ូដែលទៀតផង គឺ Nokia 6 និង Nokia 8 Sirocco ។ ហើយពេលនេះយើង ទើបមានសេចក្ដីរាយការណ៍អំពីស្មាតហ្វូន Nokia ថ្មីដែលរំពឹងជា Nokia 9 ត្រូវប្រភពរាយការណ៍ថា នឹងបង្ហាញខ្លួនផ្លូវការនៅចុងឆ្នាំ២០១៨ នេះ។
https://youtu.be/UAkTxuriP-M
យើងទើបបានឮដំណឹងចចាមអារ៉ាមខ្លះៗអំពី Nokia 9 ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនហ្វាំងឡង់នេះ ដែលត្រូវគេរំពឹងថា នឹងបំពាក់ប្រព័ន្ធកាមេរ៉ាថ្មីទំនើបចុងក្រោយ ខាងមុខជាកាមេរ៉ាភ្លោះ (dual selfie scamera) ហើយកាមេរ៉ាក្រោយប្រើនូវបច្ចេកវិទ្យាខ្ពស់ចុងក្រោយ។
យោងតាមរបាយការណ៍ថ្មីមួយឱ្យដឹងថា Nokia 9 នឹងបំពាក់ដោយឈីប Qualcomm Snapdragon 845 ។ យើងរំពឹងថា Nokia 9 នឹងមាន RAM 6GB ភ្ជាប់ដោយទំហំអេក្រង់ ៥,៧អ៊ីញ។ វានឹងត្រូវក្រុមហ៊ុនសម្ពោធផ្លូវការនៅអំឡុងខែកញ្ញា ខាងមុខ។ ទន្ទឹមនេះ ក៏មានរបាយការណ៍ធ្លាប់លើកឡើងអំពីវត្តមាន Nokia 8 Pro អាចនឹងត្រូវសម្ពោធក្នុងកាលបរិច្ឆេទប្រហាក់ប្រហែលគ្នាផងដែរ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ NPU