រថយន្តអគ្គីសនី I-Pasce SUV ថ្មីរបស់ Jaguar នឹងជាដៃគូខ្លាំង Model X របស់ Tesla (Video)
ដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លាទៅនឹងរថយន្ត Model X SUV របស់ Tesla ទើបតែបង្ហាញខ្លួនថ្មីៗនេះ ដែលជារថយន្តអគ្គិសនី Jaguar I-Pace SUV ស៊េរីឆ្នាំ២០១៩។ រថយន្ត I-Pace SUV របស់ក្រុមហ៊ុនអង់គ្លេសនេះត្រូវបានផលិតយកតាមរចនាបថគំរូរថយន្តដំបូងដែលបង្ហាញតាំងពីឆ្នាំ២០១៦ ។
Juguar I-Pace SUV ជារថយន្តកៅអី៥ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ ផលិតថាមពល ៣៩៤សេះ ជាមួយកម្លាំងរមូល ៦៩៥ញ៉ូវតុនម៉ែត្រ និងមានល្បឿនសន្ទុះពី ០ ទៅ ៦០ម៉ាយល៍ ប្រើពេលតែ ៤,៥វិនាទី។ វាប្រើអាគុយ 90kW ដែលអាចបើកបានដល់ ២៤០ម៉ាយល៍ ឬប្រហែល ៣៨៦គីឡូម៉ែត្រ/ម៉ោង។ អាគុយរបស់វា អាចសាកភ្លើងឡើងបាន ៨០% ប្រើពេល ៤០នាទីជាមួយដុំសាកលឿន 100kW DC fast charger ។ https://youtu.be/cF1kPptiKfI Jaguar I-Pace SUV បានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយមានរចនាបថទាន់សម័យទាំងផ្នែកខាងក្នុង និងខាងក្រៅរថយន្ត ។ ផ្នែកខាងក្នុងត្រូវបានបំពាក់អេក្រង់ dual-screen InControl Touch Pro Duo ដែលជាប្រព័ន្ធ infotainment ដែលធ្លាប់មាននៅលើរថយន្ត Range Rover Velar ។ I-Pace នឹងត្រូវបង្ហាញផ្លូវការនៅក្នុងពិព័រណ៍រថយន្ត Geneva Motor Show ឆ្នាំ២០១៨ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី៦ មីនា ស្អែកនេះ៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ techspot