ស្រោម AudioMod ​នឹង​បណ្ដុះ​រន្ធ​កាស 3.5mm នៅ​លើ iPhone X ​របស់​លោកអ្នក​លក់​បញ្ចុះ​ថ្លៃ​ដល់​ទៅ ៥០% (Video)​



ម្ចាស់ iPhone ទំនើបៗ​ប៉ុន្មាន​ស៊េរី​ចុងក្រោយ ដែល​ប្រើ​រន្ធ​កាស Lighting (ចាប់ពី​ជំនាន់ iPhone 7 ឡើង​ទៅ) ប្រហែល​នៅ​មាន​អារម្មណ៍​ទើសចិត្ត​ដែល​គ្មាន​រន្ធ​កាស​មូល 3.5mm ដែល​ខ្សែ​កាស​ភាគច្រើន​ប្រើ។ ប្រសិន​បើ​លោកអ្នក​នៅ​តែ​ត្រូវការ​រន្ធ​កាស 3.5mm ​នៅ​លើ iPhone X ​ក៏​ដូច​ជា iPhone ​ចាប់ពី​ជំនាន់ 7 ​នោះ អ្នក​អាច​ប្រើ​ស្រោម​ទូរស័ព្ទ​ថ្មី AudioMod នេះ​បាន។

ស្រោម iPhone ​ថ្មី​នេះ​បាន​ភ្ជាប់​រន្ធ​កាស 3.5mm ​ងាយស្រួល​ដល់​អ្នក​មាន​កាស​ប្រភេទ​នេះ អាច​ដោត​ប្រើ​ជាមួយ​បាន​យ៉ាង​ងាយស្រួល ដោយ​មិន​ត្រូវការ​រន្ធ Lighting ទៀត​ទេ។ ស្រោម AudioMod ​នេះ​ត្រូវ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​នៅ​លើ​គេហទំព័រ Indiegogo ​នៅ​ខែ​មីនា​នេះ ក្នុង​តម្លៃ​ត្រឹម ៤៩ដុល្លារ គឺ​បញ្ចុះ ៥០% ដែល​តម្លៃ​ដើម​ដល់​ទៅ ៩៩ដុល្លារ។ https://youtu.be/ALh4HELfNmU លើស​ពី​ការ​បន្ថែម​រន្ធ​កាស 3.5mm ​នៅ​លើ iPhone ​ហើយ​នោះ AudioMod ថែមទាំង​ជា​ស្រោម​ទូរស័ព្ទ​ភ្ជាប់​ថ្ម​ជំនួយ​មក​ស្រាប់​ដែល​មាន​កម្លាំង 3200mAh ឬ 4600mAh។ ស្រោម​ទំនើប​នេះ អាច​ប្រើ​បាន​ជាមួយ iPhone ចាប់ពី​ជំនាន់ 7 ​មក​ដល់​ជំនាន់ iPhone X ចុងក្រោយ​នេះ។ វា​ផ្ដល់​នូវ​កម្រិត​គុណភាព​សំឡេង DAC+DSP premium audio ​ជាមួយ​ការ​ធានា​រយៈពេល​ពេញ ១ឆ្នាំ។ វា​គាំទ្រ​មុខងារ​បញ្ជា​មួយ​ចំនួន ដូច​ជា volume, play, pause, skip ជាដើម។ វា​នឹង​បន្ថែម​អាយុកាល​ប្រើប្រាស់​សម្រាប់​ស្ដាប់​តន្ត្រី​បាន​លើស ៦៥ម៉ោង​ទៀត និង​អាច​សន្ទនា​រយៈពេល ៣៦ម៉ោង​បន្ថែម ហើយ​ទស្សនា​វីដេអូ​បាន​រយៈពេល ១៨ម៉ោង​បន្ថែម​ទៀត ក៏​ដូច​ជា​បើក​ឆែក​វែបសាយ​បាន ២០ម៉ោង​បន្ថែម​ផង​ដែរ។ សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម​ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ Indiegogo ​តាម​តំណភ្ជាប់ Link ខាង​ក្រោម​បាន៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ Indiegogo
X
5s