រថយន្តអគ្គិសនីធុន mini របស់ Honda “Urban EV” នឹងដាក់ Pre-Order នៅដើមឆ្នាំ២០១៩
Honda ធ្លាប់បាននិយាយឱ្យដឹងជាសាធារណៈថា ខ្លួនមានបំណងចេញលក់រថយន្ត Urban EV Concept របស់ខ្លួននៅអំឡុងឆ្នាំ២០១៩ ខាងមុខ ហើយពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុននេះ បានធ្វើការប្រកាសជាថ្មីម្ដងទៀត អំពីកាលបរិច្ឆេទនឹងដាក់ឱ្យ Pre-Order រថយន្តអគ្គិសនីស៊េរីថ្មី Urban នេះហើយ។
ក្រុមហ៊ុន Honda ថ្មីៗនេះបានប្រកាសឱ្យដឹងថា នឹងចាប់ផ្ដើមដាក់ឱ្យបញ្ជាទិញរថយន្តអគ្គិសនី retro តូចច្រឡឹងរបស់ខ្លួននៅដើមឆ្នាំ២០១៩ ហើយនឹងមានលក់នៅលើទីផ្សារអឺរ៉ុបនៅចុងឆ្នាំ២០១៩។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ឱ្យដឹងពីទីផ្សារដែល Urban EV នឹងបង្ហាញវត្តមាននៅឡើយ ហើយក្រុមហ៊ុនក៏មិនទាន់បានបញ្ចេញ Sport EV concept នេះនៅឡើយដែរ។
វាហាក់ដូចជា ក្រុមហ៊ុនរថយន្តជប៉ុនដ៏ល្បីឈ្មោះមួយនេះ កំពុងនាំយកបច្ចេកវិទ្យាមុនៗមួយចំនួន មកបញ្ចូលនៅលើរថយន្តសម័យថ្មីរបស់ខ្លួនទៅវិញ។ ជាមួយរចនាបថកូនរថយន្តអគ្គិសនីថ្មីនេះ អតិថិជនមួយចំនួន ប្រហែលនឹងមិនបាច់គោលដៅចង់ធ្វើជាម្ចាស់របស់វាឡើយ ព្រោះវាមានការឌីហ្សាញបែបសម័យកាត់បុរាណ យ៉ាងណាក៏ប្លែកភ្នែកល្មមអាចទាញចំណាប់អារម្មណ៍ពីមហាជនបាន៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ engadget