Samsung ​ត្រៀម​ចេញ​លក់​ទូរទស្សន៍​បច្ចេកវិទ្យា​ថ្មី​ផ្គុំ​គ្នា The Wall ទំហំ​ដល់ ១៤៦អ៊ីញ​នៅ​ខែ​សីហា​ ២០១៨​



នៅ​ក្នុង​ពិព័រណ៍​អេឡិចត្រូនិក CES កាលពី​ខែ​មករា​កន្លង​ទៅ ក្រុមហ៊ុន Samsung ​បាន​ធ្វើ​បទ​បង្ហាញ​រួច​ហើយ​នូវ​ទូរទស្សន៍​ស៊េរី​ថ្មី​ទំនើប​ចុងក្រោយ​របស់​ខ្លួន The Wall ​ដែល​មាន​ទំហំ​យក្ស​រហូត​ដល់ ១៤៦អ៊ីញ។ វា​គឺ​ជា​ប្រភេទ​ទូរទស្សន៍​ម៉ូឌុល (modular TV) ដែល​អាច​ប្រើ​ជាមួយ​បន្ទះ​អេក្រង់​ស្ដើង​ខុសៗ​គ្នា ដែល​អាច​កិប​ភ្ជាប់​ទៅ​នឹង​អេក្រង់​តែមួយ ក្នុង​ទំហំ​ជាង ១០០អ៊ីញ។

ប្រភេទ​ទូរស័ព្ទ​ស៊េរី​ថ្មី modular TV របស់ Samsung ​ត្រូវ​បាន​ផលិត​ឡើង​ពី​បន្ទះ microLED ​ដែល​បន្ទះ​នីមួយៗ​មាន​ទំហំ ៩,៣៧អ៊ីញ ហើយ​អាច​ភ្ជាប់​ចូល​គ្នា​ទៅ​ជា​អេក្រង់​ដ៏​ធំ​មួយ​បាន។ ក្រុមហ៊ុន Samsung បាន​លើកឡើង​ថា នៅ​ពេល​បន្ទះ​អេក្រង់​តូចៗ ត្រូវ​បាន​បញ្ចូល​គ្នា វា​នឹង​អាច​ដំណើរការ​ដូច​ជា​ទូរទស្សន៍​ធម្មតា​អីចឹង ហើយ​មិន​បាត់​គុណភាព​បង្ហាញ​រូប​ទេ។ ក្រុមហ៊ុន Samsung ​ពេល​នេះ​បាន​បញ្ជាក់​ឱ្យ​ដឹង​ជា​សាធារណៈ​ថា ទូរទស្សន៍​ជំនាន់​ថ្មី​របស់​ខ្លួន​នេះ នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​ចាប់ពី​ខែ​សីហា ឆ្នាំ២០១៨ នេះ។ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​អំពី​តម្លៃ​របស់ The Wall ​នៅ​ឡើយ ខណៈ​ដែល​សាធារណជន​កំពុង​រំពឹង​ថា តម្លៃ​របស់​វា​នឹង​ថ្លៃ​ជាង​ទូរទស្សន៍​ធម្មតា៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ The Verge
X
5s