iPad Pro មាន​បច្ចេកវិទ្យា​ស្កេន​មុខ​ដោះសោ Face ID ​នឹង​វែកមុខ​ផ្លូវការ​នៅ WWDC ​2018 ខែ​មិថុនា​



យើង​ធ្លាប់​បាន​ឮ​ដំណឹង​ចចាមអារ៉ាម​ជាច្រើន​អំពី iPad Pro ជំនាន់​ថ្មី​របស់ Apple ​ដែល​នឹង​ក្លាយ​ជា iPad ​ដំបូង​ដែល​មាន​ភ្ជាប់​បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ​ដោះសោ​ ។ ក្រុមហ៊ុន Apple ​បាន​បំពាក់​មុខងារ Face ID ​ដំបូង​នៅ​លើ​ iPhone X ​ហើយ​ពេល​នេះ ក៏​អាច​ត្រៀម​បំពាក់​នៅ​លើ​ថេប្លេត iPad ​ផង​ដែរ។ ​យើង​ធ្លាប់​ឮ​ដំណឹង​ថា iPad Pro ​ស៊េរី​ថ្មី​ឆ្នាំ២០១៨ ​នឹង​បំពាក់​ឈីប​សមត្ថភាព​ខ្ពស់ Apple A11X ​ហើយ​នឹង​មាន RAM ធំ​ជាង​ម៉ូដែល​បច្ចុប្បន្ន។ យើង​រំពឹង​នឹង​បាន​ឃើញ iPad ​ថ្មី​ពីរ​ម៉ូដែល​ដែល​មាន​ទំហំ​អេក្រង់​ខុស​គ្នា​គឺ ១០,៥អ៊ីញ និង ១២,៩អ៊ីញ។ ​យោងតាម​របាយការណ៍​ថ្មី​មួយ​ឱ្យ​ដឹង​ថា iPad Pro ​ថ្មី​នឹង​ត្រូវ​សម្ពោធ​ចេញ​ក្នុង​សន្និសីទ WWDC របស់ Apple ក្នុង​ខែ​មិថុនា។ ថេប្លេត​នេះ នឹង​មាន​រចនាបថ​រូបរាង​ស្លីម គែម​អេក្រង់​ស្ដើង​ជាង​មុន ហើយ​ក៏​អាច​នឹង​ឌីហ្សាញ​សាច់​អេក្រង់​ខាង​លើ បែប​ឆក (notch) ដូច​នៅ​លើ iPhone X ផង​ដែរ។ iPad Pro ​ថ្មី​ថែមទាំង​ត្រូវ​រំពឹង​ថា នឹង​លែង​មាន​ប៊ូតុង Home ទៀត​ហើយ គឺ​វា​ដូច​ទៅ​នឹង iPhone X ​ដែរ ព្រោះ​ថេប្លេត​នឹង​ប្រើ​ដោយ​មុខងារ FaceID ជំនួស Fingerprint វិញ៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ MacRumors
X
5s