Samsung ចេញ​ឈុត​ពាណិជ្ជកម្ម​ចំនួន៣ ​បង្អួត​ចំណុច​ខ្លាំងៗ​មាន​នៅ លើ Galaxy S9 /S9 Plus (Video)​



នៅ​ឆ្នាំ២០១៨ នេះ ក្រុមហ៊ុន Samsung ហាក់​បោះ​ជំហាន​ធំ​លើ​ការ​អភិវឌ្ឍ និង​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​សមត្ថភាព​ខ្ពស់​នៅ​លើ​ស្មាតហ្វូន​ជំនាន់​ថ្មី Galaxy S9 និង S9 Plus។ វា​នឹង​ជា កូន​សោ​សំខាន់​មួយ ក្នុង​ការ​អន្ទង​ចិត្ត​មហាជន​ឱ្យ​មក​ចាប់អារម្មណ៍​លើ​បច្ចេកវិទ្យា​កាមេរ៉ា​ថ្មី​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​កូរ៉េ​ខាង​ត្បូង​នេះ។ ហើយ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ទើប​បាន​ចេញ​វីដេអូ​ពាណិជ្ជកម្ម​លើក​ស្ទួយ Galaxy S9 និង S9+ ​ចំនួន៣ ដែល​សុទ្ធតែ​មាន​រយៈពេល​តែ ៤៥វិនាទី​ប៉ុណ្ណោះ។ https://youtu.be/9pJFmvvTVSE វីដេអូ​ទី១ ​ចង់​បង្ហាញ​នូវ​គុណភាព​សំឡេង​នៅ​លើ Galaxy S9/S9+ ដែល​ជា​ប្រភេទ stereo speaker អម​ដោយ​ទិដ្ឋភាព​វីដេអូ​ប្រភេទ slow-mo ដែរ។ វា​បង្ហាញ​នូវ​របៀប​យ៉ាង​ងាយស្រួល ដែល​អ្នក​អាច​ធ្វើការ​កែ edit ​នូវ​វីដេអូ​ឃ្លីប​មួយ​បាន ហើយ​ក៏​បង្ហាញ​នូវ​ការ​ថត​រូប​ទឹក​ធ្លាក់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មិន​អាច​បំភ្លេច​បាន អម​ជាមួយ​មុខងារ​មិន​ជ្រាប​ទឹក IP68 ​ទៀត​ផង។ https://youtu.be/SPDSoxvFQyo ចំណែក​វីដេអូ​ទី២ គឺ​បង្ហាញ​នូវ​មុខងារ​បែងចែក​អេក្រង់​ជា​ពីរ Split screen mode ​ប៉ុន្តែ​អ្វី​ដែល​ផ្ដោត​ចម្បង​ក្នុង​វីដេអូ​នេះ គឺ​ទៅ​លើ​ការ​ថត​រូប​បាន​ស្អាត​ទោះបី​នៅ​កន្លែង​ខ្សោយ​ពន្លឺ។ កាមេរ៉ា​នៅ​លើ S9 ​អាច​ចាប់​យក​រូប​ម្ដង៤ ហើយ​ធ្វើការ​បញ្ចូល​គ្នា​តែ​មួយ ដើម្បី​សំយោគ​ចេញ​រូប​ដ៏​មាន​គុណភាព ពន្លឺ​គ្រប់ ច្បាស់​ល្អ កាត់បន្ថយ​ស្នាម​អុចៗ។ ហើយ​ក៏​មិន​ភ្លេច​ដែរ​ជាមួយ​កម្រិត aperture – f/1.5 ​ធ្វើ​ឱ្យ​ការ​ផលិត​រូប​បាន​កាន់តែ​ភ្លើង​ច្បាស់​ល្អ។ https://youtu.be/oObsI5DAbmA រីឯ​វីដេអូ​ទី៣ វិញ​គឺ​បង្ហាញ​ឱ្យ​ឃើញ​នូវ​បណ្ដា​យុវវ័យ​កំពុង​ប្រើប្រាស់​មុខងារ AR emoji ដែល​អាច​បង្កើត​រូប​បែប​ avata ​បម្លែង​ពី​រូប​ពិត​របស់​អ្នក មើល​ទៅ​បែប​ប្លែក និង​ឃ្យូតៗ​ដែរ ៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s