Ford នឹងដាក់ឱ្យចរាចររថយន្តបើកបរស្វ័យប្រវត្តិ (self-driving) ពេញលេញរបស់ខ្លួនជាផ្លូវការចាប់ពីឆ្នាំ២០២១
Ford បានជ្រើសរើសទីក្រុង Miami នៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក ធ្វើជាមូលដ្ឋានសម្រាប់អភិវឌ្ឍកងរថយន្តបើកបរស្វ័យប្រវត្តិអនាគត។ ក្រុមហ៊ុនរថយន្តអាមេរិកនេះ បានកំពុងអភិវឌ្ឍរថយន្តបើកបរស្វ័យប្រវត្តិដែលពេញលក្ខណៈ ហើយអាចនឹងត្រូវដាក់ឱ្យចរាចរតាមដងផ្លូវជារថយន្តតាក់ស៊ី ឬជារថយន្តសម្រាប់ដឹកភ្ញៀវ។ វានឹងត្រូវសម្ពោធផ្លូវការនៅអំឡុងឆ្នាំ២០២១ ខាងមុខ។
ក្រុមហ៊ុន Ford នឹងបង្កើតស្ថានីយដឹកជញ្ជូននៅក្នុងទីក្រុង Miami ហើយនឹងចាប់ផ្ដើមជាមួយដៃគូដូចជា Domino និង Postmaste ។ Miami ត្រូវបានជ្រើសរើសធ្វើជាទីតាំង អភិវឌ្ឍស៊េរីរថយន្ត self-driving គឺដោយសារទីនោះ មានបញ្ហាប្រឈមក្នុងការបើកបរ តែក៏មានលក្ខខណ្ឌអាកាសធាតុល្អផងដែរ។
ក្រុមហ៊ុន Ford មានគម្រោងដ៏ធំក្នុងការនាំយករថយន្តអគ្គិសនីពេញលក្ខណៈនេះបញ្ចេញនៅលើទីផ្សារក្នុងឆ្នាំ២០២១ ខាងមុខ ដើម្បីសម្រួលវិស័យដឹកជញ្ជូន រាប់ទាំងការដឹកឥវ៉ាន់ផងដែរ ហើយក៏ប្រហែលនឹងមិនមែនដៃចង្កូតរថយន្ត ឬមិនមែនអ្វីចាំបាច់នឹងឱ្យមនុស្ស។ ក្រុមហ៊ុន Ford បានលើកឡើងថា ក្រុមហ៊ុនបានចំណាយពេលជាច្រើនឆ្នាំក្នុងស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ សិក្សាពីការផ្លាស់ប្ដូរឥរិយាបថរបស់អតិថិជន បម្រើសេវាដល់អតិថិជនប្រកបដោយភាពច្នៃប្រឌិត៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ businessinsider