Apple ​ចុះ​បញ្ជី​ប៉ាតង់​ថ្មី Self-cleaning បច្ចេកវិទ្យាសម្អាត​ Keyboard ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ MacBook ជំនាន់​ក្រោយ​



បើ​ជា​អ្នក​ដែល​កុំព្យូទ័រ​ទូទៅ​មិន​ថា Desktop, Laptop ឬ Notebook ​នោះ​ទេ អ្នក​ប្រហែល​នឹង​ចាប់អារម្មណ៍ ក្ដារ​ចុច (keyboard) នឹង​មាន​ស្នាម​ប្រឡាក់​មិន​ថា ស្នាម​ម្រាមដៃ ​កម្ទេច​ធូលី ឬ​អង្គធាតុ​ប្រឡាក់​ផ្សេងៗ។ ជា​របក​គំហើញ អម​ដោយ​គំនិត​ច្នៃប្រឌិត​ថ្មី ថ្មីៗ​នេះ​ក្រុមហ៊ុន Apple ទើបតែ​បាន​ចុះ​បញ្ជី​ប៉ាតង់​ self-cleaning ​ដែល​ជា​បច្ចេកវិទ្យា​ធ្វើការ​សម្អាត​ដោយ​ស្វ័យប្រវត្តិ ប្រហែល​ត្រៀម​នឹង​ប្រើ​នៅ​លើ​កុំព្យូទ័រ​ស៊េរី MacBook ក្រោយៗ។ សម្អាត Keyboard ​របស់​អ្នក​ដោយ​ខ្លួន​ឯង​ក៏​បាន ប៉ុន្តែ​ពេល​ខ្លះ​អ្នក​អាច​មមាញឹក​រហូត​ភ្លេច​ក៏​ថា​បាន ម្យ៉ាង​ទៀត វា​ក៏​មិន​ងាយស្រួល​ប៉ុន្មាន​ទេ ក្នុង​ការ​សម្អាត​ត្រង់​កៀន​ប្រឡោះ​នៃ​គ្រាប់​ចុច (keycaps) គ្រប់ជ្រុងជ្រោយ​បាន​ទេ ដូច្នេះ អ្វី​ដែល Apple កំពុង​គិត អាច​ជា​រឿង​ត្រឹមត្រូវ និង​មាន​ប្រយោជន៍​ ហើយ​នឹង​លេច​ចេញ​លទ្ធផល​នៅ​លើ MacBook ជំនាន់​ក្រោយ។ តាមពិត​ការ​ដែល​ទុក​ឱ្យ keyboard ​កង្វក់​ហ៊ុមព័ទ្ធ​ដោយ​ធូលី​ដី វា​ក៏​អាច​​បណ្ដាល​ឱ្យ Keyboard ​គាំង និង​ឆាប់​ខូច​ផង​ដែរ។ តាម​ធម្មតា គេ​អាច​សម្អាត​ដោយ​ប្រើ​ក្រណាត់​ទន់ ជ្រលក់​នឹង​ទឹក​សម្អាត រួច​សម្ងួត​ឱ្យ​ស្ងួត​មុន​នឹង​យក​មក​ប្រើប្រាស់​បាន។ តែ​មិន​ថ្វី​ទេ ប៉ាតង់​ថ្មី​របស់ Apple នេះ នឹង​ជា​ដំណោះស្រាយ​ថ្មី​ទាន់សម័យ ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើ​កុំព្យូទ័រ​ទាំងឡាយ​បាន។ ដំណោះស្រាយ​ថ្មី​នៃ Self-cleaning ​គឺ​ពឹងផ្អែក​ទៅ​លើ​សម្ពាធ​ខ្យល់​ដើម្បី​ផ្លុំ​ធូលី​ដី អង្គ​ធាតុ​រ៉ាវ ​ក៏​ដូច​ជា​សំណល់​ដែល​យើង​មិន​ចង់​ឱ្យ​ប្រឡាក់​គ្រាប់​ចុច (key) និង​ស៊ុម​គ្រាប់ key ​របស់ MacBook ៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s