ស្មាតហ្វូនភ្នែក៤ មួយទៀតរបស់ Huawei បង្ហាញខ្លួនផ្លូវការកម្លាំងថ្មដល់ 4000mAh រត់ដោយ Android Oreo
ក្រុមហ៊ុនទូរស័ព្ទ Huawei ថ្មីៗនេះបានបន្តជំរុញសករាជស្មាតហ្វូនកាមេរ៉ា៤ របស់ខ្លួនជាមួយម៉ូដែល Y9 ស៊េរីឆ្នាំ (២០១៨) នៅក្នុងប្រទេសថៃ។ វាជាស្មាតហ្វូនធុនមធ្យម ដែលខ្ចីលក្ខណៈសម្បត្តិខ្លះពី Mate 10 Lite តែត្រូវបានឌីហ្សាញរូបរាងខុសប្លែកគ្នា។
Y9 (2018) នេះមានអេក្រង់ ៥,៩៣អ៊ីញប្រភេទ IPS LCD កម្រិត resolution ទំហំ 1080x2160px ជា Full HD ថ្មី។ គ្រឿងក្នុងភ្ជាប់ដោយឈីប Kirin 659 និងមាន RAM 3GB អង្គចងចាំ 32GB (អាចបន្ថែម microSD) បាន។
ប្រព័ន្ធកាមេរ៉ាស្មាតហ្វូនក្រុមហ៊ុនចិន Huawei Y9 (2018) ហាក់បានខ្ចីពី Mate 10 Lite ដោយកាមេរ៉ាមេទំហំ 16MP នៅខាងក្រោយ ហើយកាមេរ៉ាមុខទំហំ 13MP ចំណែកកាមេរ៉ាទី២ សម្រាប់ជំនួយគុណភាពបន្ថែមទាំងមុខ និងខាងក្រោយ គឺមានទំហំ 2MP ប្រភេទ depth sensor ដូចគ្នា។ យ៉ាងហោចណាស់ Y9 (2018) ត្រូវបានផលិតមានចំណុចល្អជាងស៊េរី Mate ព្រោះវាដំណើរការដោយ Android Oreo ខណៈ 10 Lite ប្រើត្រឹម Nourgat ហើយកម្លាំងថ្មនៅលើ Y9 ក៏ខ្លាំងជាង ដែលមានថាមពលដល់ 4000mAh ខណៈ Mate 10 Lite មានត្រឹម 3340mAh៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ gsmarena