ប្រៀបធៀបរវាង AR Emoji របស់ Samsung ទៅនឹង Animoji របស់ Apple តើមួយណាពិសេសជាង (Video)
iPhone X ស្មាតហ្វូនទំនើបរបស់ក្រុមហ៊ុន Apple បានបង្ហាញខ្លួនជាមួយបច្ចេកវិទ្យាថ្មីៗ ក្នុងនោះរួមមានទាំងមុខងារ Animoji ចំណែក Samsung វិញក៏បានបង្កើតមុខងារស្រដៀងគ្នានេះបញ្ចូលទៅលើស្មាតហ្វូនជំនាន់ចុងក្រោយ Galaxy S9 និង S9 Plus ផងដែរ។ រីឯពេលនេះ យើងមានវីដេអូបង្ហាញនូវការប្រៀបធៀបរវាងមុខងារ AR Emoji នៅលើ S9 និង S9 Plus ជាមួយមុខងារ Animoji របស់ Apple ។
https://youtu.be/8zoWkmLIzKY
ដូចដែលយើងបានឃើញក្នុងវីដេអូខាងលើអីចឹង ប្រព័ន្ធមុខងារទាំងពីរនេះគឺឈរលើគំនិតស្រដៀងគ្នា តែក៏មានចំណុចខុសគ្នាដោយឡែកដែរ ហើយ AR Emoji របស់ Samsung អាចឱ្យអ្នកប្រើបង្កើតតួអង្គជាខ្លួនឯងបានទៀតផង។ ដូច្នេះអ្នកអាចបង្កើត AR Emjoji ដែលមានរូបរាងដូចជាអ្នកអីចឹង។
សម្រាប់មុខងារសម្គាល់ផ្ទៃមុខទាំង facial expressions និង facial data របស់ Apple ហាក់មានដំណើរការបានល្អត្រឹមត្រូវជាង ក៏ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបាននៅលើមុខងារ AR Emoji របស់ Samsung គឺច្រើនជាងមុខងារ Animoji របស់ Apple ។ ក្រុមហ៊ុន Samsung នឹងចេញលក់ស្មាតហ្វូនថ្មីរបស់ខ្លួន Galaxy S9 និង S9 Plus ចាប់ពីថ្ងៃសុក្រទី១៦ មីនានេះនៅតាមទីផ្សារបណ្ដាប្រទេសមួយចំនួន ហើយវាក៏ត្រូវគេរំពឹងថា នឹងជាស្មាតហ្វូនពេញនិយមបំផុតមួយរបស់ Samsung ក្នុងពេលបច្ចុប្បន្ន។
iPhone X របស់ Apple និង Galaxy S9/ S9 Plus របស់ Samsung គឺជាកំពូលស្មាតហ្វូនទំនើបចុងក្រោយដូចគ្នា ដែលអ្នកអាចជ្រើសរើសប្រើជាទូរស័ព្ទសំណព្វចិត្ត។ ក្រុមហ៊ុនទូរស័ព្ទខ្នាតយក្សទាំងពីរ កំពុងព្យាយាមដណ្ដើមចំណែកទីផ្សាររៀងៗខ្លួន ហើយមិនថាប្រិយមិត្តសម្រេចចិត្តទិញម៉ូដែលណាមួយនោះទេ គឺប្រាកដជាមិនចេះខុសឡើយ ព្រោះទាំងពីរម៉ូដែលសុទ្ធតែជាទូរស័ព្ទល្អឥតខ្ចោះនាពេលបច្ចុប្បន្ន៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ MacRumors