ធ្លាយ Spec សំខាន់ៗរបស់ Vivo X21 ទូរស័ព្ទដែលមាន Notch ដូច iPhone X មុនប្រកាសផ្លូវការថ្ងៃទី១៩ មីនាខាងមុខ
កាលពីដើមសប្ដាហ៍នេះ យើងបានឮដំណឹងជុំវិញស្មាតហ្វូនទំនើបថ្មីមួយម៉ូដែលរបស់ Vivo គឺ V9 ហើយពេលនេះ យើងទើបទទួលបានជុំវិញស្មាតហ្វូនគែមអេក្រង់ស្ដើងមួយទៀតរបស់ក្រុមហ៊ុនទូរស័ព្ទចិននេះគឺ Vivo V21 វិញម្ដង។ ក្រុមហ៊ុននឹងប្រារព្ធពិធីសម្ពោធស្មាតហ្វូនទំនើបស៊េរីថ្មីទាំងពីរម៉ូដែលនេះ នៅលើទីផ្សារប្រទេសចិន ថ្ងៃទី១៩ ខែមីនាខាងមុខ។
Vivo 21 ថ្មីៗនេះ ទើបលេចចេញលក្ខណៈសម្បត្តិមួយចំនួននៅក្នុងការធ្វើតេស្ត benchmark ដែលបង្ហាញឱ្យឃើញពីទំហំអេក្រង់របស់វាមាន ៦,៤៣អ៊ីញ។ អេក្រង់ V21 នឹងមានទំហំសមាមាត្រ 19:9 aspect ហើយជាកម្រិត FHD+ នៅ 2280x1080px ។ លក្ខណៈសម្បត្តិផ្សេងទៀតរួមមាន៖ បំពាក់ឈីប Qualcomm Snapdragon 660 និងមាន RAM 6GB ។
ស្មាតហ្វូនទំនើបនេះ នឹងបង្ហាញខ្លួនជាមួយអង្គចងចាំទំហំ 128GB ហើយក៏មានម៉ូដែល 64GB ផងដែរ តែមាន RAM ត្រឹម 4GB ប៉ុណ្ណោះ។ Vivo V21 នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការចុងក្រោយរបស់ Google គឺ Android 8.1 Oreo ហើយឆាប់ៗខាងមុខ លក្ខណៈសម្បត្តិលំអិតជាងនេះ នឹងត្រូវលាតត្រដាងឮ
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ TAS