Facebook Lite សម្រាប់​​ទូរស័ព្ទ​ធុន​មធ្យមប្រើ​ឱ្យ​​​ស្រាល​ម៉ាស៊ីន​​​ ឥឡូវ​នេះប្រើ​បាន​​នៅ​ក្រៅ​ទឹកដី​អាមេរិក​​



Facebook Lite ​ដែល​ជា​ជំនាន់​មួយ​បែក​ចេញ​ពី​កម្មវិធី Facebook ដើម​សម្រាប់​ទូរស័ព្ទ feature phone ​នោះ ឥឡូវ​នេះ​កំពុង​ត្រូវ​បាន​ក្រុមហ៊ុន​ពង្រីក​ឱ្យ​ប្រើ​បាន​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ចំនួន​ទៀត​ហើយ។ Facebook app ជំនាន់ Lite ​នេះ ត្រូវ​បាន​បង្កើត​សម្រាប់​ដំណើរការ​លើ​ស្មាតហ្វូន​ធុន​មធ្យម ដែល​ដើរ​ត្រឹម​ប្រព័ន្ធ 2G ​ដើម្បី​ឱ្យ​កម្មវិធី​ដំណើរការ​រលូន។ ដូច​ទៅ​នឹង Messenger Lite ដែរ ​ទោះបី​អ្នក​ប្រើ​ជាមួយ​ទូរស័ព្ទ Android ចាស់ៗ ឬ​អ៊ីនធឺណិត​យឺត ក៏​វា​នៅ​តែ​ដើរ​ស្រួល​ដែរ។ ​Facebook Lite ត្រូវ​បាន​ដាក់​ចេញ​ឱ្យ​ប្រើ​ក្នុង​ឆ្នាំ​២០១៥ ​ដែល​ធ្វើតេស្ត​ដំបូង​ដោយ​បណ្ដា​ប្រទេស​ដូច​ជា៖ បង់ក្លាដេស នេប៉ាល់ នីហ្សេរីយ៉ា អាហ្វ្រិក​ខាង​ត្បូង ស៊ូដង់ ស្រីលង្កា វៀតណាម និង​ហ្ស៊ីមបាវ៉េ ប៉ុន្តែ​ពេល​នេះ​នឹង​អាច​ដំណើរការ​បាន​ជាង ១០០ប្រទេស​ឯណោះ។ Facebook Lite គឺ​ជា APP ​ទម្ងន់​ស្រាល​ត្រឹមតែ 252KB ​ហើយ​ដំណើរការ​ផ្អែក​លើ Snaptu ​នៃ Facebook ដែល​ដំណើរការ​នៅ​លើ​ទូរស័ព្ទ​ប្រភេទ feature phone ។ បណ្ដា​ប្រទេស​បន្ទាប់​មួយ​ចំនួន ដែល​នឹង​ទទួល​បាន​ការ​ប្រើ Facebook Lite ​នេះ​បន្ត​ទៀត​រួម​មាន៖ អាមេរិក កាណាដា អូស្ត្រាលី អង់គ្លេស បារាំង អាល្លឺម៉ង់ អៀរឡង់ និង​នូវែលហ្សេឡង់។ Facebook Lite ​នឹង​មាន​ដាក់​ឱ្យ​ទាញ​យក​នៅ​តាម​បណ្ដាញ​ប្រទេស​មួយ​ចំនួន​បន្ថែម​ទៀត​ចាប់ពី​ថ្ងៃ​សុក្រ​នេះ​តទៅ​ហើយ៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖  theverge
X
5s