ខុសពីការគិត! អត្ថប្រយោជន៍ទាំង ៤យ៉ាងដែលអ្នកនឹងទទួលបានប្រសិនអ្នកគេងលើឥដ្ឋ (Floor)
សម័យនេះហើយ នរណាម្នាក់ក៏ចង់គេងលើពូកទន់ដែរព្រោះ វាធ្វើឱ្យយើងស្រួលខ្លួនក្រោយធ្វើការអស់ជាច្រើនម៉ោង។ ប៉ុន្តែ អ្នកធ្លាប់ដឹងពីអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពីការគេងលើឥដ្ឋដែរឬទេ? នេះបើតាមគេហទំព័រ Sleep Advisor ខាងក្រោមនេះជាផលប្រយោជន៍ដែលអ្នកនឹងទទួលបាន៖
១) ជួយសម្រួលដល់ចរន្តឈាម៖ អត្ថប្រយោជន៍មួយដែលអ្នកនឹងទទួលបានពីការគេងលើឥដ្ឋ គឺវាជួយឲ្យឈាមរបស់អ្នកដើរស្រួលក្នុងខ្លួនប្រាណទាំងមូលតែម្ដង។ ម៉្យាងវិញទៀត អ្នកនឹងមិនសូវឈឺកញ្ចឹងកឬឈឺចង្កេះនោះទេ។
២) ត្រជាក់៖ ការគេងលើឥដ្ឋអាចធ្វើឲ្យអ្នកគេងលក់ស្រួលព្រោះវាត្រជាក់បែបធម្មជាតិហើយវាមិនធ្វើឲ្យអ្នកបែកញើសពេលយប់នោះទេ និងជួយដល់ការដកដង្ហើម។
៣)ជួយឲ្យខ្នងត្រង់៖ ក្រៅពីជួយសម្រួលដល់សរសៃឬចរន្តឈាមឲ្យដើរស្រួលនិងធ្វើឲ្យអ្នកងាយលក់ស្រួល ការគេងលើឥដ្ឋក៏ធ្វើឲ្យខ្នងរបស់អ្នកត្រង់ មិនកោរផងដែរ។ ប្រសិនខ្នងរបស់អ្នកកោរ អ្នកគួរតែសាកល្បងគេងលើឥដ្ឋទៅមើល៍។
៤) កាត់បន្ថយការឈឺស្មានិងត្រគាក៖ មនុស្សភាគច្រើនមានបញ្ហាឈឺត្រគាកឬឈឺស្មា នោះដោយសារតែពួកគេមានចលនាមិនត្រឹមត្រូវ។ ការគេងលើឥដ្ឋអាចជួយសម្រួលចលនារាងកាយរបស់អ្នកឲ្យបានត្រឹមត្រូវនិងកាត់បន្ថយការឈឺចាប់ស្មានិងត្រគាកបានខ្លះ៕
ដោយ៖ អឹុង មុយយូ