អេក្រង់ 3D Cinema LED Display ​ខ្នាត​កុន​ទំហំ (២២,៨មx១៧,៧ម) របស់ Samsung ឥឡូវ​នេះ​បង្ហាញ​ខ្លួន​នៅ​ស្វីស​ហើយ​



កាលពី​ចុង​ឆ្នាំ​មុន ក្រុមហ៊ុន Samsung ​បញ្ជាក់​ថា ខ្លួន​នឹង​បញ្ចេញ​លក់​អេក្រង់ LED Display ​ថ្មី​ខ្នាត​កុន 3D Cinema ​នៅ​ទីផ្សារ​អឺរ៉ុប។ ចំណែក​ពេល​នេះ ​ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ចែកចាយ​អេក្រង់ Cinema ​នេះ​នៅ​លើ​ទីផ្សារ​ស្វីស​ហើយ។

​អេក្រង់ Samsung 3D Cinema LED ​នេះ​ទើប​តែ​បង្ហាញ​ខ្លួន​នៅ​រោង​មហោស្រព Arena Cinemas' Sihlcity ក្នុង​ប្រទេស​ស្វីស។ អេក្រង់​ខ្នាត​កុន​នេះ​មាន​ទទឹង​ទំហំ ២២,៨ហ្វីត ​ហើយ​កម្ពស់ ១៧,៧ហ្វីត ​ដែល​មាន​កម្រិត​ភិចហ្សែល​ជិត ៩លាន​ភិចហ្សែល​ឯណោះ ជា​កម្រិត 4K resolution ​នៅ 4096x2160px ។

​លោក Seog-gi Kim អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Visual Display Business របស់ក្រុមហ៊ុន Samsung Electronics បានមានប្រសាសន៍ថា "Samsung ពិតជារំភើបរីករាយណាស់ដែលអាចបង្ហាញខ្លួនជាលើកដំបូងរបស់ពិភពលោក 3D Cinema LED អេក្រង់នៅក្នុងប្រទេសស្វ៊ីស។ ​លោក Seog-gi Kim ​អនុ​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Visual Display ​Business ​របស់ Samsung Electronics ​បាន​លើកឡើង​ថា៖ “Samsung ​មាន​ក្ដី​រំភើប​រីករាយ​ណាស់​ដែល​អាច​បង្ហាញ​ចេញ​អេក្រង់ LED ​ខ្នាត​កុន 3D Cinema ​ដំបូង​គេ​​លើ​លោក​នេះ ក្នុង​ប្រទេស​ស្វីស”។ “យើង​សង្ឃឹម​ថា អ្នក​ទស្សនា នឹង​អាច​ទទួល​បាន​បទពិសោធន៍​ពិសេស ពី​អេក្រង់ Cinema LED ​នេះ​ក្នុង​រោងកុន​ជាច្រើន​ទៀត​ទូទាំង​ពិភពលោក”។ ​អ្នក​អាច​ស្វែងរក​ព័ត៌មាន​លំអិត​បន្ថែម​អំពី​អេក្រង់ Samsung 3D Cinema LED Display នេះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់ Samsung តាម​តំណភ្ជាប់ Link ខាង​ក្រោម៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ Samsung
X
5s