Ford អភិវឌ្ឍប្រព័ន្ធរថយន្តទំនើប Ford Co-Pilot 360 នឹងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិក្នុងហេតុការណ៍បន្ទាន់ រួមទាំងបច្ចេកវិទ្យាថ្មីមួយចំនួន
ថ្មីៗនេះក្រុមហ៊ុន Ford បានប្រកាសចេញនូវក្បួនថ្មី នៃមុខងារជំនួយការអ្នកបើកបរ driver-assistance ដែលសន្យានឹងអាចចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិក្នុងហេតុការណ៍បន្ទាន់ភ្លាមៗបាន និងរួមទាំងស្តង់ដារបច្ចេកវិទ្យាសុវត្ថិភាពផ្សេងៗទៀតនៅលើរថយន្តស៊េរីទំនើបរបស់ខ្លួន។ ក្រុមហ៊ុនរថយន្តអាមេរិកនេះ កំពុងផ្ដោតអភិវឌ្ឍប្រព័ន្ធរថយន្តពាក់កណ្ដាលស្វ័យប្រវត្តិជាមុនសិន ដែលមានលក្ខណៈដូចជា Autopilo របស់ក្រុមហ៊ុន Tesla ដែរ។ វាជាសញ្ញាណមួយនៃការរីកចម្រើនបច្ចេកវិទ្យាផ្នែកសុវត្ថិភាព ដែលនឹងបំពាក់នៅលើរថយន្តជាច្រើនស៊េរីនៅអនាគតឆាប់ៗខាងមុខ។