Casio ​ចេញ​នាឡិកា WSD-F20SC ​ជំនាន់ Limited-edition ដើរ​ដោយ Android Wear ផលិត​តែ ៧០០គ្រឿង​ទេ​​



​ក្រុមហ៊ុន Casio ​ថ្មីៗ​នេះ​ទើប​ប្រកាស​នាឡិកា​ឆ្លាតវៃ​ជំនាន់​ថ្មី ​ដើម្បី​ផ្គាប់​ចិត្ត​អតិថិជន​ដែល​ជា​អ្នក​ចូលចិត្ត​ដើរ​ផ្សងព្រេង ​ជាមួយ smartwatch ​ទំនើប WSD-F20SC ជំនាន់ Limited Edition ។ Casio WSD-F20SC ​ជា​ជំនាន់​ពិសេស តម្លៃ​ខ្ពស់​ជា​នាឡិកា WSD-F20 ​ធម្មតា ដែល​ត្រូវ​បាន​ប្រកាស​តាំងពី​មួយ​ឆ្នាំ​មុន។ មិន​ដូច​ជា​ម៉ូដែល​ស្តង់ដារ​នោះ​ទេ ជំនាន់ Limited edition ​នៃ WSD-F20SC នឹង​មិន​មាន​លក់​ក្នុង​បរិមាណ​ច្រើន​នោះ​ឡើយ។ ​យោងតាម​ក្រុមហ៊ុន Casio ​ឱ្យ​ដឹង​ថា នាឡិកា​ឆ្លាតវៃ WSD-F20SC ​នឹង​ត្រូវ​ផលិត​លក់​ក្នុង​ចំនួន​កំណត់​តែ ៧០០គ្រឿង​ប៉ុណ្ណោះ ដែល​នឹង​មាន​លក់​ចាប់ពី​ចុង​ខែ​មិថុនា ឆ្នាំ២០១៨។ យ៉ាងណា ពេល​នេះ​ក្រុមហ៊ុន​មិន​ទាន់​បញ្ជាក់​តម្លៃ Smartwatch ​ទំនើប​នេះ​នៅ​ឡើយ ប៉ុន្តែ​គេ​រំពឹង​ថា តម្លៃ​របស់​វា​នឹង​ខ្ពស់​ជាង​តម្លៃ​នាឡិកា​ជំនាន់​ធម្មតា​ដែល​កំពុង​ដាក់​លក់​លើ​ទីផ្សារ​បច្ចុប្បន្ន​ប្រហែល ៥០០ដុល្លារ។ https://youtu.be/vucb8g4jA_o Smartwatch ​នេះ​មាន​អេក្រង់ ១,៣២អ៊ីញ​ប្រភេទ dual layer touchscreen ​ក្រាល​ដោយ​កញ្ចក់​រឹងមាំ​គ្រីស្តាល់ sapphire crystal និង​ជា​នាឡិកា​មិន​ចូល​ទឹក ហើយ​មាន​តួ​ផលិត​ពី​លោហៈ​ urethane H-links និង​មាន​ខ្នង​អម​ដោយ​សំបក​អ៊ីណុក។ https://youtu.be/3-_wpx3Ra8Y Casio WSD-F20SC ​ទទួល​បាន​វិញ្ញាបនបត្រ MIL-STD-810G ​ហើយ​ធន់​នឹង​ទឹក​ជម្រៅ ៥០ម៉ែត្រ។ វា​ថែមទាំង​បំពាក់​បច្ចេកវិទ្យា​ពិសេសៗ​ដូច​ជា GPS, Bluetooth និង Wi-Fi ​ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Wear 2.0 ឬ Wear OS ដោយ Google ។ នាឡិកា​ឆ្លាតវៃ limited-edition ​របស់​ក្រុមហ៊ុន​ជប៉ុន​នេះ អាច​ភ្ជាប់​ទៅ​កាន់​ស្មាតហ្វូន Android និង iOS ​ប៉ុន្តែ​ត្រូវ​មាន Android 4.3 ឡើង​ទៅ និង iOS 9.0 ​ឬ​ជំនាន់​ខ្ពស់​ជាង​នេះ៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ phonearena
X
5s