ធ្វើតេស្ត​រក​មើល​ជើង​ឯង​កំពូល​ស្មាតហ្វូន​ដើរ​លឿន​រវាង Galaxy S9 Plus ​និង iPhone X (Video)​



Galaxy S9 ​មាន​អង្គ​ប្រតិបត្តិ​ពីរ​ជម្រើស​សម្រាប់​តម្រូវ​ទីផ្សារ​ផ្សេងៗ​គ្នា ចំពោះ​ទីផ្សារ​អាមេរិក គឺ​ជា​ម៉ូដែល Snapdragon 845 ។ ពេល​នេះ យើង​មាន​វីដេអូ​ធ្វើតេស្ត​មួយ ប្រៀបធៀប​ល្បឿន​ដំណើរការ​កម្មវិធី​រវាង Galaxy S9 Plus ​ជាមួយ iPhone X ។ សម្រាប់ Galaxy S9 ដែល​យក​មក​ធ្វើតេស្ត​នេះ​គឺ​មាន​សមត្ថភាព​ខ្ពស់ Samsung Exynos 9810 ​ដែល​មាន​លក់​សម្រាប់​បណ្ដា​ប្រទេស​មួយ​ចំនួន។ ​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម Galaxy S9 ​ជំនាន់ Exynos 9810 ​ត្រូវ​បាន​យក​មក​ផ្ទឹម​នឹង iPhone X របស់ Apple ។ ស្មាតហ្វូន​ទាំង​ពីរ​ធ្លាប់​ត្រូវ​គេ​ធ្វើតេស្ត​នៅ​លើ​ជាមួយ​ម៉ូដែល​ឈីប Snapdragon 845 ​រួច​មក​ហើយ អីចឹង​សាក​មក​មើល​សមត្ថភាព​ជំនាន់ Exynos 9810 ​នៅ​លើ S9 ​វិញ​ម្ដង​មើល៍។ https://youtu.be/B65ND8vUaKc ​ដូច​អ្វី​ដែល​យើង​ឃើញ​នៅ​ក្នុង​វីដេអូ​ខាង​លើ iPhone ​គឺ​នាំ​មុខ​រហូត​ដល់​ដំណាក់កាល​បើក​វីដេអូ 4K ចំណែក Galaxy S9 ​ចុង​បញ្ចប់​គឺ​ដើរ​លឿន​ជាង iPhone X ទៅវិញ។ ដូច​យើង​បាន​ឃើញ Galaxy S9 ​យក​ឈ្នះ iPhone X ​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។ វា​ដូច​ជា ឈីប Exynos 9810 ​នៅ​លើ Galaxy S9 ​លឿន​ជាង iPhone X របស់ Apple ​តែ​នៅ​លើ​កម្មវិធី​មួយ​ចំនួន​ប៉ុណ្ណោះ បើ​ផ្អែក​តាម​វីដេអូ​ធ្វើតេស្ត​មួយ​នេះ៕ ចុះ​ប្រិយមិត្ត មាន​យោបល់​យ៉ាងណា ទៅ​លើ​ការ​ធ្វើតេស្ត​ខាង​លើ? ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ EverythingApplePro
X
5s