Realestate.com.kh និង CVEA ប្រកាសសម្ពោធកម្មវិធីពាន រង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨​



វិស័យអចលនវត្ថុកម្ពុជាមានភាពរីកចម្រើនឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំនួនដ៏ច្រើននៃគម្រោងអចលនវត្ថុដែលបានបញ្ចប់ កំពុងដំណើរការ ឬសិ្ថតនៅក្នុងផែនការ សាងសង់ គឺជាសញ្ញាណវិជ្ជមាននៃកំណើន និងសក្តានុពលនៃវិស័យអចលនវត្ថុកម្ពុជាទាំងមូល។ ទន្ទឹមនឹងនេះ ការជ្រាបចូលនៃក្រុមហ៊ុនភ្នាក់ងារ អចលនវត្ថុអន្ដរជាតិដែលទទួលបានសិទ្ធិផ្តាច់មុខនិងមានយីហោល្បីៗក៏បានបង្ហាញពីការផ្លាស់ប្តូរនិងឱកាសជាច្រើននៅក្នុងវិស័យនេះ។ ភាពរីកចម្រើនគឺបានមកពីការចូលរួមចំណែករបស់ភ្នាក់ងារម្នាក់ៗ និងបណ្តាក្រុមហ៊ុនទាំងអស់តាមរយៈការផ្តល់ជូនសេវាកម្មប្រកបដោយក្រមសីលធម៌ និងភាពជោគជ័យ។ ដើម្បីជម្រុញដល់វិស័យអចលនវត្ថុគឺត្រូវលើកទឹកចិត្តដល់អ្នកដែលបានខិតខំប្រឹង ប្រែង និងអ្នកមានជំនាញវិជ្ជាជីវៈច្បាស់លាស់។ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Realestate.com.kh និងសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា នឹងរៀបចំឲ្យមានកម្មវិធី ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨។កម្មវិធីពានរង្វាន់អចលនវត្ថុប្រចាំឆ្នាំនេះនឹងជ្រើសរើស យកភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឈានមុខគេនៅទូទាំងប្រទេសហើយរៀបចំកម្មវិធីប្រគល់ ពានរង្វាន់ដល់ភ្នាក់ងារឬក្រុមហ៊ុនណាដែលល្អបំផុត។ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដែលការខិតខំប្រឹងប្រែង និងភាពជោគជ័យនៃវិស័យ អចលនវត្ថុនឹងត្រូវទទួលស្គាល់ជាសកល។ លក្ខខណ្ឌចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី ពានរង្វាន់អចលនវត្ថុកម្ពុជាគឺផ្តោតសំខាន់លើ៣កម្រិតរួមមាន'ក្រុមហ៊ុនខ្នាតតូច''ក្រុមហ៊ុនខ្នាតមធ្យម'និង'ក្រុមហ៊ុនខ្នាតធំ' ដែលគ្រប់ដណ្ដប់លើអាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។ ការបង្កើត ឱ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះក្នុងគោលបំណងកំណត់អំពីស្តង់ដារនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជា។ ការចុះឈ្មោះចូលរួមការប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់អចលវត្ថុកម្ពុជាគឺមិនតម្រូវឲ្យបង់ប្រាក់ទេហើយអ្នកទទួលបានជ័យជំនះនឹងត្រូវបានកាត់សេចក្តីដោយគណៈកម្មការជំនាញរួមជាមួយការបោះឆ្នោតជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដែលជាអ្នករៀបចំ កម្មវិធីនឹងរក្សាភាពឯករាជ្យ មិនពាក់ព័ន្ធក្នុងដំណើរវាយតម្លៃនិងវិនិច្ឆ័យនោះទេ។កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះបានយកគម្រូតាមកម្មវិធីពានរង្វាន់លំដាប់អន្តជាតិប្រកបដោយតម្លាភាព មិនលំអៀង និងយុត្តិធម៌។ ដំណើរការនៃការកាត់សេចក្តីនឹងត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយការត្រួតពិនិត្យពីក្រុម ហ៊ុនគណនេយ្យ និងសវនកម្ម “Cambodian Investment Management” ដើម្បីធានាថាបាននូវសុក្រិតភាព។ នៅពេលបេក្ខភាពត្រូវបានជ្រើសរើសហើយការបោះឆ្នោតជាសាធារណៈបានធ្វើរួចរាល់ បេក្ខភាពចុងក្រោយ និងអ្នកពាក់ព័ន្ធក្នុងវិស័យ នឹងត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពាន់រង្វាន់ និងពិធីលាងសាយភោជន៍ពេលល្ងាចជុំគ្នាដើម្បីអបអរសាទរដល់ភាពជោគជ័យរបស់បេក្ខភាពជ័យលាភីទាំងអស់។ បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ និងបេក្ខភាពជ័យលាភីនឹងត្រូវបានផ្តល់ជាតែមសម្គាល់ ជ័យលាភីរបស់កម្មវិធី ពានរង្វាន់អចលនវត្ថុកម្ពុជាដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយនិងការធ្វើទីផ្សាររួមជាមួយនឹងពានរង្វាន់និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលផ្ទាល់ ឬក្រុមហ៊ុនរបស់ពួកគាត់។ បេសកកម្មនៃកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺដើម្បីទទួលស្គាល់នូវសមិទ្ធិផលនៃវិស័យអចលនទ្រព្យកម្ពុជាដោយមិនលំអៀង ឬរងឥទ្ធិពលណាមួយ និងឈរលើមូលដ្ឋានរួមមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន និងបុគ្គលគ្រប់រូបអាចចូលរួមបានដោយមិនគិតអំពីទំហំ ឬធនធាននៃការប្រតិបត្តិការនោះទេ។ ពានរង្វាន់នេះនឹងមានសម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនិងក្រុមអ្នកលក់គម្រោងនៅទូទាំងប្រទេស។ពានរង្វាន់នេះនឹងស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ លោក Tom O’Sullivan ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh ជាអ្នករៀបចំកម្មវិធី ពានរង្វាន់អចលនវត្ថុកម្ពុជាមានប្រសាសន៏ថា “នេះគឺជាឱកាសរបស់ក្រុមហ៊ុន Realestate.com.kh ដើម្បីជម្រុញដល់វិស័យអចលនវត្ថុកម្ពុជាដោយផ្តល់ជូននូវឱកាសដល់ក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យដើម្បីឲ្យពួកគេបង្ហាញពីសមិទ្ធិផលដែលបានធ្វើកន្លងមក។យើងមានភាពរីករាយក្នុងការប្រកាសធ្វើកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨នេះក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយយើងសង្ឃឹមយ៉ាងមុតមាំថាពានរង្វាន់ប្រចាំឆ្នាំនេះនឹងក្លាយជាសករាជថ្មីមួយ និងជាឧត្តមភាពមួយសម្រាប់វិស័យអចលនវត្ថុកម្ពុជាទាំងមូល។” ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា “កម្មវិធីពានរង្វាន់អចលវត្ថុកម្ពុជា ដែលរៀបចំឡើងដោយ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាគឺជាវេទិកាមួយដើម្បីលើកទឹកចិត្តនិងផ្តល់រង្វាន់ដល់ភ្នាក់ងារនិងក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុដែលធ្វើប្រតិបត្តិការប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិ ដែលមានជាធរមាននៅកម្ពុជា។ ជាមួយគ្នានេះដែរក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុត្រូវខិតខំជម្រុញអាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងថែមទៀត។ ក្នុងឱកាសនេះគឺជាមោទនភាពមួយ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមគាំទ្រ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដើម្បីឱ្យព្រឹត្តិការណ៍នេះលេចចេញជារូបរាងប្រកបដោយភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កា។” បេក្ខភាពវគ្គផ្តាច់ព្រាត់និងអ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុនឹងត្រូវអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពាន់រង្វាន់និងពិធីលាងសាយភោជន៍ពេលល្ងាចជុំគ្នាដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះដែលនឹងធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញនៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨។សំបុត្រចូលរួមនិងការឧបត្ថម្ភសម្រាប់កម្មវិធីដ៏មានកិត្យានុភាពនេះនឹងចាប់ផ្តើមបើកលក់នៅ សប្តាហ៍ខាងមុខនេះ។ សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភធំគឺ Aristo Developer. ក្រុបហ៊ុន Aristo Developer គឺជាក្រុមហ៊ុនប្រកបដោយទំនុកចិត្តក្នុងការផ្តល់ឱកាសដល់វិនិយោគិនមានបំណងវិនិយោគនៅលើទីផ្សារអឺរ៉ុបតាមរយះការប្រើប្រាស់សិទិ្ធជាពលរដ្ឋ។ ក៏សូមថ្លែងអំណរគុណដល់PROPEASE ជាប្រភេទកម្មវិធីគ្រប់គ្រងអចលនវត្ថុតែមួយគត់ របស់លោកអ្នក, ក្រុមហ៊ុន Camhomes, និងក្រុមហ៊ុន Creed group ដែលបានជួយឧបត្ថម្ភផងដែរ។ ជាពិសេសអំណរគុណដល់ស្ថានីយ៍ទូរទ្សន៍ CTN គេហទំព័រ BizKhmer គេហទំព័រ Thmey Thmey គេហទំព័រ Fresh News, KICPAA និងអ្នកសារពត៌មានដទៃទៀត ទាំងអស់របស់យើងនៅក្នុងព្រឹត្តិការណ៍នេះ។ ការជ្រើសរើស និងគណៈកម្មការកាត់សេចក្តី ការចូលរួមប្រកួតប្រជែង ចាប់ផ្តើមពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។ អ្នកដែលនៅក្នុងវិស័យអចលនវត្ថុអាចដាក់ពាក្យចូលរួមប្រកួតប្រជែងដើម្បីឈ្នះរង្វាន់ហើយការដាក់ពាក្យគឺមិនណាយប្រាក់ទេ។ បើទោះបីយ៉ាងណា បេក្ខភាពទាំងអស់ត្រូវតែមានអាជ្ញាប័ណ្ណអាជីវកម្មត្រឹមត្រូវដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា គណៈកម្មការវិនិច្ជ័យនឹងជួបប្រជុំ ដើម្បីវិភាគលើពាក្យស្នើសុំចូលរួមប្រកួតប្រជែង ក្រោមការដឹកនាំ របស់ប្រធានគណៈកម្មការវិនិច្ជ័យ បណ្ឌិត សុក ស៊ីផាន់ណា ជាប្រធានគ្រប់គ្រងការិយាល័យមេធាវី សុក ស៊ីផាន់ណា និងសហការី (ជាសមាជិកនៃបណ្តាញការិយាល័យ ច្បាប់ ZICO) គឺជាការិយាល័យច្បាប់សាជីវកម្មនៅរាជធានីភ្នំពេញ និងជាទីប្រឹក្សា រាជរដ្ឋាភិបាលកម្ពុជា។ គណៈកម្មការវិនិច្ជ័យដទៃទៀតរួមមាន៖ លោក Simon Vancliff នាយកផ្នែកវិនិយោគ និងអភិវឌ្ឍន៍នៃក្រុមហ៊ុន ING Holdings Co., Ltd., និងជាអនុប្រធាននៃសភាពាណិជ្ជកម្មអ៊ឺរ៉ុបនៃ Commerce’s Real Estate and Construction Committee។  លោកតេងរិទ្ធី ស្ថាបនិកនិងជានាយក ក្រុមហ៊ុន R’ investment group និង លោក Anthony Galliano នាយកនៃក្រុមហ៊ុន Cambodian Investment Management ដែលជាក្រុមហ៊ុនគណនេយ្យ និងសវនកម្មល្បីល្បាញមួយគឺ ក្រុមហ៊ុន Cambodia Investment Management នឹងគ្រប់គ្រងលើនីតិវិធីវិនិច្ឆ័យទាំងមូលរបស់ កម្មវិធីពាន រង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ដើម្បីធានាថារាល់ការកាត់សេចក្តីនឹងធ្វើទៅតាមលក្ខខណ្ឌត្រឹមត្រូវ និងមានភាពស្មោះត្រង់តាំងពីដំណាក់កាលដំបូងរហូតដល់ចុងក្រោយ។ លោកបណ្ឌិត សុក ស៊ីផាន់ណា បានលើកឡើងថា “ខ្ញុំមានមោទនភាពណាស់ ដែលបានក្លាយជាប្រធាន​គណៈកម្មការវិនិច្ឆ័យក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា។ យើងនឹងធ្វើការវិនិច្ឆ័យបេក្ខភាពទាំងអស់ និងវិស័យអចលនវត្ថុ ដោយគោរពយ៉ាងមុតមាំតាមគោលការណ៍ឧត្តមគតិស្នូលដែលកម្មវិធីនេះបានកំណត់។ គណៈកម្មការនឹងធ្វើការវិនិច្ឆ័យដោយម៉ត់ចត់ មិនលំអៀងនិងផ្តល់រង្វាន់ដល់ភ្នាក់ងារ ក្រុមហ៊ុនភ្នាក់ងារ និងអ្នកលក់ណា ដែលពិតជាមានគុណសម្បត្តិ​សក្ដិសម​នឹងទទួលបានពានរង្វាន់នេះ។ ខ្ញុំទន្ទឹងរង់ចាំព្រឹត្តិការណ៍ដ៏ល្អបំផុត មួយនេះក្នុងឆ្នាំនេះ និងឆ្នាំក្រោយៗទៀត។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Realestate.com.kh ចំពោះឱកាសដ៏ អស្ចារ្យនេះ "។ កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាក៏ដាក់ឲ្យមានការបោះឆ្នោតជាសាធារណៈតាមប្រព័ន្ធអនឡាញផងដែរពោលគឺអនុញ្ញាតឱ្យសាធារណជនទូទៅចូលរួមបោះឆ្នោតឲ្យភ្នាក់ងារនិងក្រុមហ៊ុនភ្នាក់ងារដែលពួកគាត់គិតថាសាកសមនឹងទទួលបានពានរង្វាន់នេះ។ការបោះឆ្នោតជាសាធារណៈនេះនឹងត្រូវកំណត់ជាពានរង្វាន់មួយប្រភេទដាច់ដោយឡែក។ការបោះឆ្នោតនឹងត្រូវបានបង្ហោះនៅលើគេហទំព័រ cambodiarealestateawards.com។ ប្រភេទពានរង្វាន់ទាំង ៣០ ត្រូវបែងចែកជាពីរប្រភេទគឺ ៖ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងពានរង្វាន់ភ្នាក់ងារអចលនវត្ថុ។ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមានដូចជា៖ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យប្រចាំឆ្នាំ ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុទើបរីកចម្រើនថ្មីប្រចាំឆ្នាំ (ពានរង្វាន់កូនក្លា) ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុប្រចាំតំបន់ ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុប្រចាំឆ្នាំ ក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យប្រចាំឆ្នាំ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុពាណិជ្ជកម្មប្រចាំឆ្នាំ ពានរង្វាន់បុគ្គលឆ្នើមក្នុងវិស័យអចលនវត្ថុ ពាន់រង្វាន់អចលនវត្ថុជ្រើសរើសដោយសធារណៈជន ពាន់រង្វាន់ក្រុមហ៊ុនឆ្នើម(ខាងគ្រប់គ្រង និងចាត់ចែងបុគ្គលិក)។ ចំណែកពាន់រង្វាន់ភ្នាក់ងារ អចលនវត្ថុមានដូចជា ៖ ពានរង្វាន់បុគ្គលឆ្នើម ក្នុងវិស័យអចលនវត្ថុ (Hall of Famer) ពានរង្វាន់ភ្នាក់ងារអចលនវត្ថុថ្មី (ភ្នាក់ងារកូនខ្លា) និងពានរង្វាន់ភ្នាក់ងារប្រចាំឆ្នាំ ដែលបែងចែកជា៦ ប្រភេទទៀតដូចជា៖ ពាន់រង្វាន់ភ្នាក់ងារលក់ប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារជួលប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារពាណិជ្ជកម្មប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារវាយតម្លៃប្រចាំឆ្នាំ និងពានរង្វាន់អ្នកគ្របគ្រងអចលនវត្ថុប្រចាំឆ្នាំ។ បុគ្គលដែលមានចក្ខុវិស័យខ្ពស់សម្រាប់វិស័យ តាមរយៈការផ្តល់សេវាកម្មទូទៅ និងការអភិវឌ្ឍន៍អចលនវត្ថុកម្ពុជាក៏នឹងត្រូវផ្តល់ជាពានរង្វាន់ "បុគ្គលឆ្នើមក្នុងវិស័យអចលនវត្ថុ" នៅក្នុងកម្មវិធីពានរង្វាន់អចលន វត្ថុកម្ពុជា ផងដែរ។ សម្រាប់បេក្ខភាពវគ្គចុងក្រោយ និងអ្នកទទួលបានជ័យលាភីពានរង្វាន់អចលនវត្ថុមានផ្តល់ជូនតែម សម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាសម្រាប់ប្រើក្នុងការធ្វើទីផ្សារនិងការផ្សព្វផ្សាយនានានៅក្នុងឆ្នាំ២០១៨ រួមជាមួយនឹងពានរង្វាន់ និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលក្រុមហ៊ុនរបស់ពួកគាត់។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ cambodiarealestateawards.com  
X
5s