P20 និង​ស្មាតហ្វូន​កាមេរ៉ាយក្ស 40MP "P20 Pro" ​ឥឡូវ​នេះ​មាន​ដាក់​ឱ្យ Pre-Order ​នៅ Vadafone UK​



សម្រាប់​អ្នក​ដែល​មិន​ទាន់​បាត់​រំជើបរំជួល​នឹង​ព្រឹត្តិការណ៍​ប្រកាស​ស្មាតហ្វូន​ថ្មី​របស់ Huawei ម្សិលមិញ ពេល​នេះ P20 ​ទាំង​ពីរ​ម៉ូដែល ត្រូវ​បាន​ដាក់​ឱ្យ​បញ្ជា​ទិញ​មុន​បាន​ហើយ គឺ​នៅ​លើ​គេហទំព័រ Vadafone UK ។ សម្រាប់​ការ​កុម្ម៉ង់​ Huawei P20ត្រូវ​កង់​នូវ​ទឹកប្រាក់​ ៩ផោន ឬ ១២,៦៥ដុល្លារ ​ខណៈ​ដែល P20 Pro ​ស្មាតហ្វូន​កាមេរ៉ា 40MP ​ត្រូវ​កក់ ៤៩ផោន​ឬ​ប្រហែល ៦៨,៨៨ដុល្លារ។

នេះ​ជា​ការ​ដាក់​ឱ្យ​បញ្ជា​ទិញ​ដ៏​ពិសេស នៅ​មុន​កាលបរិច្ឆេទ​ចេញ​លក់​ថ្ងៃ​ទី៦ ខែ​មេសា​ខាង​មុខ ហើយ​អ្នក​នឹង​ទទួល​បាន​ការ​បន្ថែម​ជូន​កាស Bose QuietConfort 35 II (ពណ៌​ខ្មៅ) ដោយ​ឥត​គិត​ថ្លៃ​ថែមទៀត។

​ក្រុមហ៊ុន Vadafone មាន​កម្មវិធី​ប្រូមូសិន​ពិសេស​២ ដែល​អ្នក​អាច​ទទួល​បាន​ការ​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​ធំ​ជាង​គម្រោង​ធម្មតា​គុណ​នឹង៤ ។ ប៉ុន្តែ​នឹង​មិន​មាន​គ្រប់​ជម្រើស​ពណ៌​ឡើយ។ សម្រាប់ Carphone Warehouse ក៏​មាន​ការ​ដាក់​ឱ្យ Pre-Ordere ដូច​គ្នា​ដែរ។ ក្រុមហ៊ុន​នឹង​ផ្ដល់​ជម្រើស​ពណ៌​ខែ​ដូច​គ្នា និង​ហ្វ្រី​ស៊ីម​ទូរស័ព្ទ​មួយ​ឥត​គិត​ថ្លៃ។ ស្មាតហ្វូន​ទំនើប P20 និង P20 Pro នឹង​ត្រូវ​ចែកចាយ​លក់​នៅ​លើ​ទីផ្សារ​មួយ​ចំនួន​ចាប់ពី​ថ្ងៃ​ទី៦ ខែ​មេសា​ខាង​មុខ៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s