RAM ១០ដើម​នេះ​ជាប់​ចំណាត់ថ្នាក់​ជា Best RAM ​សម្រាប់ Gaming ប្រចាំឆ្នាំ២០១៨​



Best RAM សម្រាប់ Gaming – ​អីចឹង​តោះ ព្រឹក​នេះ​យើង​នឹង​មក​និយាយ​អំពី​វា​បន្តិច​។ ២០១៨ ​ជា​ឆ្នាំ​រឹតតែ​ចូល​ស៊ប់​លើ​ដំណើរ​វិវឌ្ឍ​នៃ​កុំព្យូទ័រ Build សម្រាប់​លេង​ហ្គេម ឬ​ដែល​យើង​ហៅ​ថា Gaming PC/Laptop ។ ផ្នែក​សំខាន់​មួយ​ដែល​នាំ​ឱ្យ​កុំព្យូទ័រ​មួយ​មាន​សមត្ថភាព​ដំណើរការ​ខ្ពស់ ក៏​មាន RAM នៅ​ក្នុង​នោះ​ដែរ ក្រៅពី​ជំនាន់ CPU , VGA និង​ប្រភេទ​អង្គ​ផ្ទុក​ទិន្នន័យ​ហើយ​នោះ។ ទំព័រ​នេះ​យើង​សូម​លើក​យក​ជម្រើស RAM ល្អ​បំផុត ១០ដើម ​ដែល​ជាប់​ជា Best RAM ​សម្រាប់ Gaming ​ប្រចាំ​ឆ្នាំ២០១៨ ចាត់​ចំណាត់ថ្នាក់​ដោយ​គេហទំព័រ highgroundgaming ៖ ១) Corsair Vengeance Pro DDR3 2400MHz 16GB

Memory ​Kit ​នេះ​មាន​ល្បឿន​លឿន និង​ទំហំ​ផ្ទុក​ធំ​ស័ក្ដិសម​ជា RAM ​ល្អ​បំផុត​សម្រាប់ Gaming ​ដែល​មាន​ទំហំ 16GB ។ វា​អាច​រ៉ាប់រង​ដោះស្រាយ​លើ​កិច្ចការ​ជាច្រើន​បាន។ នេះ​ហើយ​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ Corsair Vengeance ​នឹង​ក្លាយ​ជា RAM ​មាន​ល្បឿន​លឿន​សម្រាប់​បទពិសោធន៍​ហ្គេម។ ២) G.SKILL Ripjaws X series 8GB

​ជា RAM ​ទទួល​បាន​ពិន្ទុ​បោះឆ្នោត​ពេញ​បាន​ផ្កាយ ៥/៥ ​និង​មាន​ចំនួន reviews រហូត​ដល់ 2000 ។ វា​ជា RAM Kit គុណភាព​ខ្ពស់​ និង​សមត្ថភាព​ដំណើរការ​ខ្លាំង។ ៣) Crucial Ballistix Tactical 16GB

​ប្រសិន​អ្នក​ចង់​បាន RAM ​16GB ដោយ​មិន​ចង់​ចំណាយ​ខ្ពស់ ដើម្បី​បង្កើន​ល្បឿន​កុំព្យូទ័រ​មួយ​កម្រិត នេះ​ជា RAM ដែល​អ្នក​អាច​ពិចារណា​បាន អម​ជាមួយ​ល្បឿន 1600mhz ។ ៤) Kingston HyperX FURY 8GB

5. PNY Anarchy 16GB

6. Patriot Viper Elite 16gb

7. ADATA XPG 8gb

8. G.SKILL Trident Z 16gb

9. Mushkin Enhanced Redline 16GB

10. Crucial Ballistix Sport 8gb

ដោយ៖ រឹទ្ធិរាជ ប្រភព៖ highgroundgaming
X
5s