Samsung ​ចេញ Notebook ថ្មី​ ៣ម៉ូដែល​ស័ក្ដិសមជា Laptop សម្រាប់​បំពេញ​កិច្ចការ​បាន​ល្អ​



ក្រុមហ៊ុន Samsung ​ថ្មីៗ​នេះ​ទើប​បញ្ចេញ Laptop ប្រើ Windows ចំនួន ៣ម៉ូដែល​អម​ដោយ​សមត្ថភាព​រឹងមាំ និង​ផលិតឡើង​ជា​កុំព្យូទ័រ​សម្រាប់​បំពេញ​កិច្ចការ​បាន​ល្អ។ Laptop ​ចេញ​ថ្មី​របស់​ក្រុមហ៊ុន​កូរ៉េ​នេះ​រួម​មាន Notebook 5 ដែល​មាន​អេក្រង់ ១៥,៦អ៊ីញ​កម្រិត 1080p ហើយ​មាន​តួ​ផលិត​ពី​លោហធាតុ។ ចំណែក​ពីរ​ម៉ូដែល​ទៀត​គឺ Note 3 ដែល​មាន​អេក្រង់ ១៤អ៊ីញ និង ១៥,៦អ៊ីញ។

Samsung Notebook 5

​លក្ខណៈ​សម្បត្តិ​របស់ Notebook ប៉ុន្មាន​ស៊េរី​នេះ គឺ​មិន​ខុស​គ្នា​ច្រើន​ទេ។ វា​មាន​ជម្រើស CPU ពីរ​គឺ ជំនាន់​ទី៨ ឬ​ជំនាន់​ទី៧ ​នៃ Intel Processor។ សម្រាប់​ស៊េរី​ខ្ពស់ នឹង​មាន​ប្រើ​ក្រាហ្វិក Nvidia ​។ ទាំងនេះ​សុទ្ធ​សឹង Laptop សម្រាប់​បំពេញ​កិច្ចការ​ទូទៅ ដែល​មាន Keyboard ពេញ​អម​ជាមួយ numpads, “ergonomically crafted” key caps ​និង wide trackpad។ កុំព្យូទ័រ​ស៊េរី​ថ្មី​នេះ​ប្រើប្រាស់​បន្ទះ​ anti-glare panels ហើយ​មាន​ប្រើ​ជាមួយ Samsung Color Engine ។

Samsung Notebook 3

កុំព្យូទ័រ Samsung Notebook 3 និង 5 នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​កូរ៉េ​ចាប់ពី​ខែ​មេសា បន្ទាប់​មក​ទើប​នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ប្រេស៊ីល និង​ចិន នៅ​អំឡុង​ត្រីមាស​ទី២ ឆ្នាំ២០១៨។

​ដោយ៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s