ដំណឹង​ល្អ ! Mate 10 Pro ​លក់​​​បញ្ចុះ​តម្លៃ​ពី​ខ្ទង់ $៨០០ មក​សល់​ត្រឹម $៦៥០ ទេ​



​ជិត​ពីរ​សប្ដាហ៍​កន្លង​ទៅ​នេះ ទូរស័ព្ទ​ទំនើប​កាន់​ថ្ម​យូរ Huawei Mate 10 Pro ត្រូវ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​ប្រហែល ១០០ដុល្លារ។ ប្រសិន​លោក​អ្នក​ដែល​ខកខាន​ដោយ​មិន​បាន​ទទួល​យក​កម្មវិធី​លក់​បញ្ចុះ​តម្លៃ​នេះ កុំ​បារម្ភ​ ព្រោះ​ថា កម្មវិធី​បញ្ចុះ​ថ្លៃ​នៅ​តែ​បន្ត ហើយ​កាន់តែ​ពិសេស​ជាងមុន​ទៅទៀត ដោយ​ការ​បញ្ចុះ​តម្លៃ​នេះ​មក​នៅ​សល់​ត្រឹម ៦៥០ដុល្លារ​ប៉ុណ្ណោះ។

កម្មវិធី​លក់​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​រហូត​ដល់ ១៥០ដុល្លារ​នេះ គឺ​មាន​នៅ​លើ​ទីផ្សារ​អាមេរិក ខណៈ ដែល​តម្លៃ​ដើម​ប្រហែល​ខ្ទង់ ៨០០ដុល្លារ​ឯណោះ។ រាល់​ហាង/ក្រុមហ៊ុន​លក់​រាយ​ ដូច​ជា Amazon, Best Buy, B&H ក៏​ដូច​ជា Newegg ជាដើម កំពុង​ផ្ដល់​នូវ​កម្មវិធី​បញ្ចុះ​តម្លៃ​នេះ​ដូច​គ្នា។ អ្នក​អាច​ជ្រើសរើស​ពណ៌ Mate 10 Pro ​ជាមួយ​ជម្រើស​ដូច​ជា ពណ៌​ខៀវ និង​ពណ៌​ប្រផេះ (ពណ៌​ខ្មៅ​នៅ​តែ​មាន​លក់​តម្លៃ ១២០០ដុល្លារ​ដដែល)។ សម្រាប់​លំអិត​បន្ថែម​ទៀត ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​គេហទំព័រ​លក់​អនឡាញ​ទាំង​នោះ តាម​តំណភ្ជាប់ Link ខាង​ក្រោម៕

ដោយ៖ រឹទ្ធិរាជ ប្រភព៖ Source 1 2 3 4
X
5s