Smartphone ​ថ្មី​របស់ Huawei ​តម្លៃ​តែ​ជាង $១០០ បាន​ដល់​ RAM ​3GB, Dual Camera, Fingerprint និង Face Unlock ​មួយ​កំផ្លេ​!​



ក្រុមហ៊ុន Huawei ​ថ្មីៗ​នេះ​បាន​បង្ហាញ​ស្មាតហ្វូន Honor 7A ធុន​មធ្យម​តម្លៃ​ត្រឹមតែ​ជាង ១០០ដុល្លារ​តែ​បាន spec ខ្ពស់​មាន RAM ដល់ 3GB និង​កាមេរ៉ា​ក្រោយ​ភ្លោះ​ថែមទៀត។ វា​ជា​ស្មាតហ្វូន​ធូរ​ថ្លៃ​ត្រឹមតែ ៨០០យ៉ន់​ឬ​ប្រហែល ១៣០ដុល្លារ សម្រាប់​ម៉ូដែល 2GB/32GB ​និង​ម៉ូដែល 3GB / 32GB ​មាន​តម្លៃ ១០០០យ៉ន់ ឬ​ប្រហែល ១៦០ដុល្លារ។ ស្មាតហ្វូន​ត្រកូល Honor ​ថ្មី​នេះ​នឹង​មាន​លក់​នៅ​លើ​គេហទំព័រ Huawei Mall, Tmall និង JD.com ។

Honor 7A ​មាន​សមាមាត្រ​អេក្រង់ 18:9 ​ទំហំ​អេក្រង់ ៥,៧អ៊ីញ​ជាមួយ resolution 720x1440px ។ វា​បាន​បំពាក់​មក​ជាមួយ​ឈីប Snapdragon 430។ ស្មាតហ្វូន​ធូរ​ថ្លៃ​នេះ​ក៏​មាន​មុខងារ​ស្កេន​ក្រយៅដៃ​ផង​ដែរ ដែល​បំពាក់​នៅ​ខាង​ក្រោយ។ ​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ​របស់​វា​មាន​ទំហំ 13MP និង 2MP ​ដើរ​តួ​ជា​ជំនួយការ​ដើម្បី​ថត​រូប​មាន​គុណភាព​ខ្ពស់​ជាង​កាមេរ៉ា​មួយ (​ប្រើ AI ​ដើម្បី​លើក​គុណភាព​មុខងារ bokeh effects) ។ កាមេរ៉ា​ចម្បង​អាច​ថត​វីដេអូ​កម្រិត 1080p ។ វា​ថែមទាំង​មាន​មុខងារ​ដោះសោ​ដោយ​ស្កេន​ផ្ទៃ​មុខ Face Unlock ថែមទៀត។

​ចំណុច​ពិសេស​ទៀត​នោះ Honor 7A ជា​ស្មាតហ្វូន​ស៊ីម​២ dual-SIM ​ហើយ​ក៏​អាច​ប្រើ​ជាមួយ​កាត microSD ផង​ដែរ។ វា​មាន​រន្ធ​កាស 3.5mm ​និង​មាន​មុខងារ FM radio ​ផង​ដែរ។ Huawei Honor 7A មាន​ស៊ុម​ផលិត​ពី​លោហធាតុ ហើយ​វា​មាន​ជម្រើស​ពណ៌​ខ្មៅ Magic Night Black, មាស Platinum Gold និង​ពណ៌​ខៀវ Aurora Blue ។ វា​មាន​កម្លាំង​ថ្ម 3000mAh តែ​គ្មាន​មុខងារ​សាកថ្ម​លឿន​នោះ​ទេ៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s