វីដេអូ​បង្ហាញ​ពី​​ការ​ប្រើ iPad ​ធូរ​ថ្លៃ $៣២៩ ជាមួយ​ខ្មៅដៃ Apple Pencil ​ប្រកប​ដោយ​បទពិសោធន៍​ខ្ពស់ (Video)​



iPad ជំនាន់​ថ្មី​ដែល Apple ទើប​ប្រកាស​កាលពី​សប្ដាហ៍​មុន​បាន​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ចាប់អារម្មណ៍​ ព្រោះ​ជា iPad ​ដំបូង​របស់ Apple ​ដែល​ជិត​ចេញ​ពី​ស៊េរី Pro ​គាំទ្រ​ខ្មៅដៃ Apple Pencil ។ iPad ​ថ្មី​នេះ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង iPad Pro ពោល​វា​មាន​តម្លៃ​ចាប់ពី ៣២៩ដុល្លារ​ប៉ុណ្ណោះ។

បុគ្គលិក​របស់ MacRumors ​បាន​បង្ហាញ​វីដេអូ​ស្ដី​អំពី​ការ​ប្រើប្រាស់ iPad ​ថ្មី​អម​ដោយ​ខ្មៅដៃ Apple Pencil ​ប្រកប​ដោយ​បទពិសោធន៍​ខ្ពស់។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖ https://youtu.be/oQMhiNLE8IY ដូច​បាន​ឃើញ​នៅ​ក្នុង​វីដេអូ​ខាង​លើ ​iPad ថ្មី​អេក្រង់ ៩,៧អ៊ីញ​នេះ មាន​រចនាបថ​ដូច​ទៅ​នឹង​ថេប្លេត​មុនៗ​ដែរ ហើយ​វា​ដំណើរការ​អម​ដោយ​បន្ទះ​ឈីប Apple A10 ​និង M10 coprocessor ​របស់ Apple ។ អេក្រង់ iPad ​​ធូរ​ថ្លៃ​នេះ​ថ្មី​នេះ​មាន​កម្រិត 2048 x 1536 ។ លក្ខណៈ សម្បត្តិ​ផ្សេង​ទៀត​នៅ​លើ New iPad ​គឺ​បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​ទំហំ 8MP ​កម្រិត aperture ​នៅ f/2.4 ​និង​កាមេរ៉ា​មុខ FaceTime HD ។

តម្លៃ new iPad នេះ​ចាប់ពី ៣២៩ដុល្លារ ហើយ​ប្រសិន​បើ​អ្នក​ចង់​បាន Apple Pencil ​គឺ​តម្រូវ​ឱ្យ​ចំណាយ​ប្រាក់​បន្ថែម ៩៩ដុល្លារ​ទៀត៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ MacRumors
X
5s