Ford បញ្ចេញ​វីដេអូ teaser បង្ហើប​រូបរាងរថយន្ត Focus ​ស៊េរី​ថ្មី​ដែល​នឹង​បង្ហាញ​ខ្លួន​​នៅ​ថ្ងៃ​ទី១០ មេសា​នេះ​ហើយ (Video)​



​ក្រុមហ៊ុន Ford ​ប្រចាំ​នៅ​អឺរ៉ុប​ថ្មីៗ​នេះ បាន​បញ្ចេញ​វីដេអូ teaser ​ថ្មី​មួយ​ដែល​ហាក់​ជា​ការ​បង្ហើប​នូវ​រថយន្ត Forcus ស៊េរី​ថ្មី។ ក្នុង​វីដេអូ​បាន​បញ្ជាក់​ថា​ច្បាស់​ពី​កាលបរិច្ឆេទ​ដែល​រថយន្ត​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​អាមេរិក​នេះ​នឹង​បង្ហាញ​ចេញ​ផ្លូវការ​គឺ​នៅ​ថ្ងៃ១០ មេសា​សប្ដាហ៍​ក្រោយ។ យ៉ាងណា​ វីដេអូ​នេះ​មិន​បាន​បង្ហាញ​អ្វី​ច្រើន​ទាក់ទង​នឹង​រថយន្ត​ស៊េរី​ថ្មី​នេះ​នៅ​ឡើយ។ https://youtu.be/UJofzc-TlgA តាមរយៈ​វីដេអូ​នេះ​ យើង​បាន​ឃើញ​ផ្នែក​ខ្លះ​នៃ Focus ​ថ្មី ដូច​ជា​សំណាញ់​មុខ​រថយន្ត ចង្កៀង​មុខ និង​បាន​បង្ហាញ​នូវ​គូទ​រថយន្ត​រំលេច​ដោយ​ឡូហ្គោ Ford ​និង​ស៊េរី​រថយន្ត FOCUS។ វា​ជា​រថយន្ត​ទ្វារ​៤ និង​ជា​ប្រភេទ​រថយន្ត hatchback ។ ​នេះ​ពិត​ជា​អ្វី​ដែល​យើង​អាច​មើល​ឃើញ​ Focus ស៊េរី​ថ្មី​សម្រាប់​ពេល​នេះ។ វីដេអូ​ខ្លះ​មាន​រយៈពេល​ត្រឹមតែ ១៨វិនាទី​ប៉ុណ្ណោះ។ Focus ​គឺ​ជា​ស៊េរី​រថយន្ត​សំខាន់​របស់ Ford ​ហើយ​កំពុង​ត្រូវ​ក្រុមហ៊ុន​ដាក់​ឱ្យ​ចរាចរ​នៅ​លើ​ទីផ្សារ​ជុំវិញ​ពិភពលោក៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ geeky-gadgets
X
5s