កាមេរ៉ា GoPro ​Hero តម្លៃ​ធូរ​ថ្លៃ​ត្រឹម $២០០ ពេល​នេះ​មាន​លក់​ហើយ​



​បន្ទាប់​ពី​ GoPro ​ណែនាំ​ចេញ​កាមេរ៉ា GoPro Hero ស៊េរី​ថ្មី​ធុន​មធ្យម​រួច​មក ពេល​នេះ​ក្រុមហ៊ុន​ឯកទេស​ផលិត​កាមេរ៉ា​ថត​សកម្មភាព (action camera) នេះ ដាក់​លក់​នៅ​លើ​ទីផ្សារ​ដំណាលគ្នា​នឹង​កាមេរ៉ា GoPro Fusion 360 ​ហើយ​ ដែល​មាន​លក់​តាំងពី​ថ្ងៃ​ទី២ មេសា ក្នុង​តម្លៃ ៦៥០ដុល្លារ (តម្លៃ GoPro Fusion 360) ​។ ចំណែក GoPro Hero ​ធុន​មធ្យម​វិញ ពេល​នេះ​មាន​លក់​នៅ​លើ​វែបសាយ​ផ្លូវការ​របស់ GoPro ​នុង​តម្លៃ​ត្រឹមតែ ២០០ដុល្លារ​ប៉ុណ្ណោះ។ ​ដូច​ការ​រំពឹង​កាមេរ៉ា entry-level GoPro Hero ​នេះ​ បើ​ប្រៀបធៀប​នឹង​កាមេរ៉ា GoPro ​តម្លៃ​ថ្លៃ​វិញ វា​មាន​សមត្ថភាព​ទាប​ជាង។ កម្រិត resolution ​និង frame rate ​មាន 1440p នៅ 60fps។ ដូច្នេះ​ប្រសិន​បើ​អ្នក​ថត​វីដេអូ 4K Ultra HD ​ឬ super slow motion footage ​អ្នក​នឹង​ត្រូវ​ចំណាយ​ប្រាក់​លើ​ម៉ូដែល​ខ្ពស់​វិញ។ ​ GoPro Hero តម្លៃ ២០០ដុល្លារ​នេះ​ប្រើ​ដោយ​បន្ទះ​ឈីប Ambarella ​ដើម្បី​ថត​រូប 10MP ​ហើយ​កាមេរ៉ា​មាន​សមត្ថភាព​ត្រឹម single burst shooting ​ដែល​អាច​ថត 10 frames per second ​និង​ one-time lap settings ​នៅ 0.5 seconds per shot ។ លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​នៅ​លើ​កាមេរ៉ា Hero ​ធូរ​ថ្លៃ​នេះ គឺ​បាន​ភ្ជាប់​មក​ជាមួយ​អេក្រង់ ២អ៊ីញ touchscreen, voice control, digital video stabilisation ​និង​មាន​ស្រោម​ការពារ​ទឹក​ ដែល​អាច​ធន់​នឹង​ជម្រៅ ៣០ហ្វីត។ ​សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម ប្រិយមិត្ត​អាច​ចូល​ទៅ​គេហទំព័រ​ផ្លូវការ​របស់ GoPro ​ដោយ​ចុច​លើ​តំណភ្ជាប់ Link នេះ​បាន ៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ GoPro
X
5s