Bovaro មុខងារ២ ជា Smartwatch ផងនិង Power Bank ផងអាចសាកថ្មទូរស័ព្ទ និង GoPro បានយ៉ាងងាយ
ក្រុមហ៊ុន Federico Battaglia ដែលមានស្នាក់ការនៅអ៊ីតាលី ថ្មីៗនេះបានផលិតនាឡិកា Smartwatch បង្កប់ដោយមុខងារ Power Bank អាចលាខ្សែចេញមកដើម្បីសាកថ្មឧបករណ៍អេឡិចត្រូនិកបានយ៉ាងងាយស្រួល។ នេះជាបទពិសោធន៍ថ្មីកម្រមាន ដែលក្នុងកាលៈទេសៈថ្មស្មាតហ្វូនជិតអស់ តែអ្នកនៅតែអាចប្រើបានដោយផ្អែកលើប្រភពថាមពលចេញពីនាឡិកាដែលពាក់នៅលើកដៃបានយ៉ាងងាយ។ នាឡិកាទំនើបនេះមានឈ្មោះថា Bovaro ។
