Asus ​ណែនាំ Gaming Laptop ស៊េរី​ថ្មីម្ដង​២ ​គឺ RoG Strix GL503 ​និង GL703 ​កម្លាំង​ខ្លាំង​​



​ក្រុមហ៊ុន Asus ​ថ្មីៗ​នេះ​បាន​ប្រកាស​ចេញ​កុំព្យូទ័រ​យួរដៃ​ប្រភេទ Gaming Laptop ​ពីរ​ស៊េរី​ស្ថិត​ក្នុង​សែស្រឡាយ Republic of Gamers (RoG) ​ដែល​មាន​ម៉ូដែល Strix GL503 និង GL703។ កុំព្យូទ័រ​ទាំង​ពីរ​មាន​អេក្រង់ ១៥,៦អ៊ីញ និង ១៧,៣អ៊ីញ​បំពាក់​នូវ CPU ​ជំនាន់​ទី៨ នៃ Intel Core ​និង​ក្រាហ្វិក NVIDIA GeForce GTX 10-Series ។ ​កុំព្យូទ័រ Gaming ​ទាំង​ពីរ ត្រូវ​បាន​ឌីហ្សាញ​ភ្ជាប់​ជាមួយ​កម្មវិធី Esports ​ហើយ​មាន​មុខងារ Anti-Dust Cooling ឬ​ប្រព័ន្ធ ADC ផ្ដល់​បទពិសោធន៍​ខ្ពស់​សម្រាប់​អ្នក​ប្រើ។ ​Gaming Laptop ​នេះ​មាន​នូវ​បច្ចេកវិទ្យា Aura Sync lighting ​អាច​ឱ្យ​អ្នក​ប្រើ​ធ្វើការ synchronise ​កំណត់​ពណ៌ gaming setup ​ទៅ​លើ​ហ្គេម​ដែល​អ្នក​ចង់​លេង ដែល​មាន​ជា​ទម្រង់ special mode ឬ action mode ជាដើម។ កុំព្យូទ័រ ​Esports ​អាច​បំពាក់​នូវ dual-channel DDR4 SDRAM ទំហំ​ដល់ 32GB ​ហើយ​មាន​ប្រព័ន្ធ ADC ​សម្រាប់​ដំណើរការ​នៅ​លើ Strix GL503 និង GL703 ទាំង​ពីរ ធ្វើ​ឱ្យ​ដំណើរការ​រលូន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព។ កុំព្យូទ័រ Gaming ទាំង​ពីរ​ម៉ូដែល ប្រើប្រាស់​ក្រាហ្វិក NVIDIA GeForce GTX 1050 Ti ​ក្នុង​នោះ GL 703 ​មាន​អេក្រង់ ១៧,៣អ៊ីញ​កម្រិត full HD IPS-level display ​ផ្ដល់​ល្បឿន refresh rate ​60Hz ​និង 100% sRGB colour gamut ។ សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម​អំពី​លក្ខណៈ​សម្បត្តិ​របស់ Gaming Laptop របស់ Asus ទាំង​ពីរ​នេះ អ្នក​អាច​ចូល​ទៅ​ឆែក​នៅ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​បាន តាម​ តំណភ្ជាប់ Link ​នេះ។ សម្រាប់​តម្លៃ​របស់​វា​ មិន​ទាន់​ត្រូវ​ Asus បញ្ជាក់​ឱ្យ​ដឹង​នៅ​ឡើយ៕ ​ដោយ៖ រឹទ្ធិរាជ
X
5s