HP Pavilion x360 ​កុំព្យូទ័រ​បត់​បាន ៣៦០ដឹក្រេ​ស៊េរី​ថ្មី​តម្លៃ​ចាប់ពី $៥០០ ប៉ុណ្ណោះ​



​អំឡុង​ខែ​ឧសភា និង​មិថុនា ​ឆ្នាំ​នេះ​ក្រុមហ៊ុន Apple នឹង​ចេញ​លក់​កុំព្យូទ័រ​យួរដៃ​ស៊េរី​ថ្មី​ត្រកូល Pavilion ​ពីរ​ម៉ូដែល​គឺ HP Pavilion 14 x360 ​និង HP Pavilion x360 ដែល​មាន​តម្លៃ​ពី ៥០០ដុល្លារ និង ៧៦០ដុល្លារ។ ស៊េរី Pavilion ​ថ្មី​ទាំង​ពីរ​មាន​អេក្រង់ ១៤អ៊ីញ និង ១៥,៦អ៊ីញ ជា​ម៉ាស៊ីន​ត្រូវ​បាន​ផលិត​មាន​ទំហំ​តូច​ជាង​មុន ដែល​ការ​ប្រើ​ស៊ុម​អេក្រង់​ស្ដើង​បាន​ជួយ​កាត់​បន្ថយ​ទំហំ​របស់​វា​បាន​មួយ​ផ្នែក​ផង​ដែរ។ កម្រាស់​ស៊ុម​របស់​វា​ពេល​នេះ ត្រឹមតែ ៦,៥មិល្លីម៉ែត្រ ​ស្ដើង​ជាង ១២,៧មិល្លីម៉ែត្រ​លើ​ជំនាន់​មុន។

​កុំព្យូទ័រ​យួរដៃ​ថ្មី​ទាំង​ពីរ​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ Intel Core U-series ជំនាន់​ទី៨ ​។ សម្រាប់​ម៉ូដែល ១៤អ៊ីញ​មាន​កម្រិត resolution 1366x768px ប្រើ​អេក្រង់ touchscreen ​បំពាក់​ឈីប Intel Core i3-8130U dual-core ​គាំទ្រ RAM 8GB ​និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ 500GB ។ HP ថែមទាំង​មាន​គម្រោង​បង្ហាញ​ម៉ាស៊ីន​ដើរ​ដោយ Core i5-8250U ​និង​ប្រើ SSD ទំហំ 128GB ​ផង​ដែរ ព្រម​ជាមួយ​អេក្រង់ full HD IPS ​និង IR camera ​សម្រាប់​តម្លៃ ៧៣០ដុល្លារ​ជាមួយ​អេក្រង់ ១៤អ៊ីញ។

ចំណែក​ម៉ូដែល ១៥,៦អ៊ីញ​បំពាក់​មក​ជាមួយ CPU ​ប្រភេទ Core i5 ​គាំទ្រ RAM ប្រភេទ DDR4-2400 memory ​និង full HD display ​ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ 1TB ​ជំនួស SSD ។ លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់​វា​គឺ​មាន​តំណភ្ជាប់ bluetooth និង 802.11ac ​មាន​រន្ធ USB 3.1 Type-C និង USB 3.1 Type-A ព្រម​ទាំង​រន្ធ HDMI ផង​ដែរ។ សម្រាប់​លក្ខណៈ​សម្បត្តិ​ពិស្ដារ​ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ Hewlett-Packard បាន។ HP Pavilion x360 14-inch តម្លៃ​ចាប់ពី $499 ហើយ​នឹង​មាន​លក់​នៅ​លើ​ HP.com ចាប់ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា និង BestBuy នៅ​ថ្ងៃ​ទី១០ ខែ​មិថុនា ឆ្នាំ២០១៨។ HP Pavilion x360 15-inch តម្លៃ​ចាប់ពី $579 ហើយ​នឹង​មាន​លក់​នៅ​លើ​ HP.com និង​វែបសាយ​លក់​រាយ​ផ្សេងៗ​ទៀត​ចាប់ពី​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០១៨ ។ HP Pavilion Notebook 14-inch តម្លៃ​ចាប់ពី $369 ហើយ​នឹង​មាន​លក់​រាយ​នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា​ឆ្នាំ២០១៨។ HP Pavilion Notebook 15-inch តម្លៃ​ចាប់ពី $629 ហើយ​នឹង​មាន​លក់​នៅ​លើ HP.com និង​បណ្ដា​ហាង​លក់​រាយ​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី៣០ ខែ​ឧសភា ឆ្នាំ២០១៨ ។ HP Pavilion Desktop តម្លៃ​ចាប់ពី $329.99 ហើយ​នឹង​មាន​លក់​នៅ​លើ​ HP.com និង​បណ្ដា​ហាង​លក់​រាយ​ផ្សេងៗ​នៅ​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ២០១៨ ៕ ​ដោយ៖ រឹទ្ធិរាជ
X
5s