កាមេរ៉ា​ម៉ាក Leica 0 Series ​​ជាប់​កំណត់ត្រា​ពិភពលោក​លក់ដេញថ្លៃ​កប់តម្លៃ​កប់​ដល់ ២,៩៦លាន​ដុល្លារ​



​កំណត់ត្រា​ពិភពលោក​ថ្មី​លើ​កាមេរ៉ា​ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក បាន​រក​ឃើញ​នៅ​លើ Leica 0 Series Prototype ​ដែល​ជា​កាមេរ៉ា​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់។ វា​ត្រូវ​បាន​លក់​ចេញ​ដោយ​តម្លៃ ២,៩៦លាន​ដុល្លារ។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​កាមេរ៉ា Leica 0 Series ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​កំណត់​មួយ​ទាប​ជាង​នេះ ហើយ​ក្រោយៗ​មក​ចេះតែ​ឡើង​ថ្លៃ​រហូត​ដល់​ខ្ទង់​ជិត ៣លាន​ដុល្លារ​នេះ។

តម្លៃ​របស់ Leica 0 Series កាលពី​ឆ្នាំ២០០៧ ត្រឹមតែ ៤៣៥០០០ដុល្លារ​ប៉ុណ្ណោះ ក្រោយ​មក​ឆ្នាំ​២០១១ ឡើង​ថ្លៃ​ដល់ ១,៨៩លាន​ដុល្លារ ហើយ​ឆ្នាំ២០១២ ឡើង​ដល់ ២,៧៩លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ២០១៨ នេះ​ឡើង​ដល់ ២,៩៦លាន​ដុល្លារ។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​កាមេរ៉ា​តម្លៃ​ថ្លៃ​បំផុត​របស់​ពិភពលោក​នេះ ដែល​ត្រូវ​បាន​លក់​ក្នុង​ការ​ដេញ​ថ្លៃ​កាលពី​ខែ​មុន។ https://youtu.be/g-O1kAVJsvw ការ​ដេញ​ថ្លៃ​បាន​ចុងក្រោយ​គឺ​នៅ Westlicht ទី៣២ នៃ​ទីក្រុង​វីឃែន​ប្រទេស​អូទ្រីស​នៅ​ថ្ងៃ​ទី១០ ខែ​មីនា​ដែល​ជា​កាមេរ៉ា​ស៊េរី ១២២ (serial number 122) ​ត្រូវ​បាន​ដាក់​តម្លៃ​ដេញ​ថ្លៃ​ដំបូង​ចាប់ពី ៤០០០០០អឹរ៉ូ។ ​វា​គឺ​​ជា​តម្លៃ​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កាមេរ៉ា​ដាក់​ដេញ​ថ្លៃ​។ អ្នក​ឈ្នះ​ការ​ដេញ​ថ្លៃ​កាមេរ៉ា Leica 0-series ​ជាមួយ​លេខ​ស៊េរី 116 ​មុន ក៏​ស្ថិត​នៅ​សារមន្ទីរ WestLicht ដូច​គ្នា​ដែរ គឺ​នៅ​ឆ្នាំ២០១២ ជាមួយ​តម្លៃ​ដេញ​ថ្លៃ​សម្រេច​ចុងក្រោយ​នៅ ២,១៦លាន​អឺរ៉ូ៕

សូម​អាន៖ Leica ចេញ​កាមេរ៉ា Q “Snow” ជំនាន់ Limited Edition ដើម្បី​អបអរ​ព្រឹត្តិការណ៍ Winter Olympics 2018 នេះ

​ដោយ៖ រឹទ្ធិរាជ
X
5s