Black Shark ទូរស័ព្ទ Gaming ទើបចាប់កំណើតអមដោយ តម្លៃខ្ទង់ $៥០០
ក្រុមហ៊ុន Xiaomi ទើបប្រកាសចេញស្មាតហ្វូនសម្រាប់ហ្គេមដំបូងរបស់ខ្លួនដែលមានឈ្មោះ Black Shark។ ប្រាកដណាស់ថា Gaming Smartphone ថ្មីនេះ នឹងមានលក្ខណៈសម្បត្តិខ្លាំងកប់ មិនចាញ់ស្មាតហ្វូនហ្គេមរបស់ OnePlus នោះឡើយ។ ចំណុចសំខាន់ដែលយើងចង់ដឹងមុនគេ គឺទៅលើកម្លាំង CPU, RAM ក្រាហ្វិក និងអេក្រង់។ ច្បាស់ណាស់ថា បើមិនបានលើស យ៉ាងហោចក៏ស្មើនឹង OnePlus 5/ 5T ដែរ ដោយវាមាន RAM ទំហំ 8GB ប្រើឈីប Snapdragon 845 ជាមួយ Kryo 385 core និងក្រាហ្វិក Adreno 630 GPU ។
លើសពីនេះ Xiaomi បានបន្ថែមចំណុចពិសេសនៅលើ Gaming Smartphone ដ៏ថ្មីសន្លាងរបស់ខ្លួនជាមួយប្រព័ន្ធ liquid cooling system ដែលធ្វើឱ្យសីតុណ្ហភាពចុះ 8° C ធៀបនឹងការប្រើស្មាតហ្វូន Gaming ដទៃ។ ទូរស័ព្ទកម្លាំងយក្សនេះ មិនមានរន្ធបន្ថែម microSD នោះទេ ប៉ុន្តែវាមានជម្រើសអង្គចងចាំពីរ គឺ 64GB មាន RAM 6GB និង 128GB មាន RAM 8GB ។ ឈីបផលិតរូបដែលបំពាក់លើ Black Shark ផលិតដោយ MEMC ផ្ដល់ពណ៌បានស្អាតល្អបែប sharper colors និងមានលក្ខណៈ smooth តាមការចង់បាន។
Black Shark មាន speaker ១ ប៉ុន្តែនៅពេលប្រើជាមួយកាស វានឹងផ្ដល់សំឡេង Biso stereo sound ដ៏ពីរោះ។ តួរបស់ស្មាតហ្វូនហ្គេមនេះ ត្រូវបានឌីហ្សាញរាងកាចបែបខ្វែង X ងាយស្រួលកាន់ប្រើម្យ៉ាង។ អ្នកអាចប្រើដៃបញ្ជា Gamepad នៅលើ Black Shark ផងដែរ ស្រដៀងទៅនឹង Nintendo Switch អីចឹងដែរ។ សម្រាប់អតិថិជន ៥ម៉ឺននាក់ដំបូង នឹងទទួលបាន Gamepad នេះឥតគិតថ្លៃ ដែលនៅក្នុងនោះថែមទាំងបង្កប់ថ្ម 340mAh ផងដែរ សម្រាប់ដំណើរការមុខងារ Bluetooth ភ្ជាប់ជាមួយ Smartphone ។
សូមចុចអាន៖ Xiaomi លេងមែនទែន មិនត្រឹមជាក្រុមហ៊ុនទូរស័ព្ទឈានមុខ ឥឡូវថែមទាំងផលិត Gaming Laptop ទៀត! ទូរស័ព្ទនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo និងស្រោបដោយផ្ទៃសូហ្វ៊ែរ JOY UI យកម៉ូតមួយចំនួនចេញពី MIUI របស់ Xiaomi ។ វាបានបំពាក់កាមេរ៉ាក្រោយភ្លោះ ទំហំ 12MP f/1.75 + 20MP f/1.75 ជាមួយ 6P lens និង dual-LED flash ។ សម្រាប់ទំហំ Pixel នៅលើ sensor ទី១ មាន 1.25 µm ចំណែក sensor មួយទៀតមាន 1 µm pixels ។ កាមេរ៉ាមុខរបស់វាមានទំហំ 20MP តែមានល្បឿន aperture យឺតជាងកាមេរ៉ាក្រោយ ដោយវាប្រើត្រឹម f/2.2 lens ។
Xiaomi Black Shark ពេលនេះមានដាក់ឱ្យបញ្ជាទិញនៅលើគេហទំព័រ JD.com ពីពេលនេះរហូតដល់ថ្ងៃទី២០ ខែមេសា ហើយនឹងមានលក់ជាមួយជាមួយជម្រើសពណ៌ខ្មៅ Polar Night Black និងប្រផេះ Sky Gray ។ សម្រាប់ម៉ូដែល 8GB/128GB មានតម្លៃ ៣៤៩៩យន់ឬប្រហែល ៥៥៧ដុល្លារ ហើយម៉ូដែល 6GB/64GB តម្លៃ ២៩៩៩យន់ ឬប្រហែល ៤៧៧ដុល្លារ ធ្វើឱ្យវាជាស្មាតហ្វូនប្រើ Snapdragon 845 តម្លៃធូរថ្លៃបំផុតនាពេលបច្ចុប្បន្ន។ សម្រាប់ដៃបញ្ជា Black Shark Gamepad នឹងមានលក់ដាច់ដោយឡែកក្នុងតម្លៃ ១៧៩យន់ឬប្រហែល ២៨ដុល្លារ៕ សូមអាន៖ Xiaomi មិនត្រឹមតែផលិតទូរស័ព្ទទេ តែក៏មានកង់អគ្គិសនី Scooter នឹងចេញលក់ថ្ងៃទី ១៥ធ្នូ តម្លៃ $290 (Video) ដោយ៖ រឹទ្ធិរាជ