​ស្មាតហ្វូន​ថ្មី​ទំនើប​របស់ Honor ​ត្រូវ​ប្រកាស​ផ្លូវការ មាន​ពណ៌​ថ្មី​ប្លែក​ psychedelic ​color បែប​ដេញ​ពណ៌ និង​ជា​ស្មាតហ្វូន​ស៊េរី​ខ្ពស់​មួយ​



Honor ដែល​ជា​ម៉ាក​ទូរស័ព្ទ​រង​របស់ Huawei ​ថ្មីៗ​នេះ​បាន​ប្រកាស​ស្មាតហ្វូន​ស៊េរី​ថ្មី​ចុងក្រោយ​មួយ​ម៉ូដែល​ឈ្មោះ Honor 10 ។ វា​ជា​ស្មាតហ្វូន​ឈរ​លើ​រចនាបថ​ឌីហ្សាញ​របស់ Huawei P20 ​ដែល​មាន​ផ្ទៃ​មុខ​ស្រស់ស្អាត មាន​ចំណុច​ឆក notch ដែល​កំពុង​ពេញ​និយម ហើយ​ក៏​ជា​ទាយាទ​ Honor View 10 ​ផង​ដែរ។ Honor 10 ​ជា​ទូរស័ព្ទ​ត្រកូល Honor ​ដំបូង​ដែល​ហាក់​ជា​ផលិតផល​កំពូល​មួយ​របស់ Huawei ប្រចាំ​ឆ្នាំ២០១៨ នេះ​ផង​ដែរ។ ​

​Honor 10 ត្រូវ​បាន​រចនា​រូបរាង អម​ដោយ​ពណ៌​ប្លែក​លក្ខណៈ​ដេញ​ពណ៌​បែប psychedelic color ​ហើយ​មាន​អេក្រង់​ទំហំ ៥,៨៤អ៊ីញ​ប្រភេទ LCD ​កម្រិត 1080 និង​ប្រើ​រន្ធ USB-C ​និង​រន្ធ​កាស headphone jack ។ អង្គ​ប្រតិបត្តិ​នៅ​លើ​ស្មាតហ្វូន​ទំនើប​នេះ គឺ AI-equipped Kirin 970 chip ​ដូច​នៅ​លើ Mate 10 Pro, P20 និង View 10 ដែរ។ https://youtu.be/EyPvgfPvmfI ស្មាតហ្វូន​ក្បាល​ឆក​ស្រដៀង iPhone X ​ថ្មី​នេះ មាន​សមត្ថភាព​កាមេរ៉ា​មុខ​ខ្ពស់​ជាមួយ​ទំហំ​ដល់​ទៅ 24MP ​សម្រាប់​ថត​រូប selfies ​បាន​យ៉ាង​ច្បាស់ ខណៈ​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ 16MP និង 24MP ជាមួយ​កម្រិត aperture ​នៅ f/1.6 ។ Honor 10 នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​ទី២៧ ខែ​មេសា តម្លៃ​ចាប់ពី ២៥៩៩យន់ ឬ​ប្រហែល ៤១៤ដុល្លារ សម្រាប់​ម៉ូដែល​មាន RAM 6GB និង​អង្គ​ចងចាំ 64GB។ តម្លៃ​អាច​ខ្ពស់​ដល់ ២៩៩៩យន់ ឬ​ប្រហែល ៤៧៨ដុល្លារ សម្រាប់​ម៉ូដែល​អង្គ​ចងចាំ​ធំ​ជាង​នេះ​គឺ​ទំហំ 128GB ​និង​មាន RAM 6GB ដូច​គ្នា។ ដំណាក់កាល​ដំបូង វា​នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​មួយ​ចំនួន​ដូច​ជា ឥណ្ឌា អឺរ៉ុប អាមេរិក ​និង​បណ្ដា​ទីផ្សារ​មួយ​ចំនួន​ផ្សេង​ទៀត៕ ​ដោយ៖ រឹទ្ធិរាជ
X
5s