ទីក្រុងទាំង ១០ដែលមានតម្លៃអចលនទ្រព្យកើនខ្ពស់ជាងគេក្នុងលោក​



សន្ទស្សន៍សកល​​នៃ​ការ​រស់នៅ​នៅ​ទីក្រុង​របស់​ក្រុមហ៊ុន​ ​​Knight Frank ​ដែល​មាន​ឈ្មោះ​ថា​​ Global Residential Cities Index បានធ្វើការវាយតម្លៃតម្លៃផ្ទះក្នុងទីក្រុងចំនួន ១៥០ ក្នុងពិភពលោក និងបានចាត់ចំណាត់ថ្នាក់ទីក្រុងទាំង១០​ ដែលមានតម្លៃអចលនៈទ្រព្យកើនខ្ពស់ជាងគេ។ ខាងក្រោមនេះគឺជាទីក្រុងទាំង ១០ ដែលតម្លៃអចលនទ្រព្យមានការកើនឡើងខ្ពស់ជាងគេបើធៀបពីឆ្នាំ ២០១៦ ទៅឆ្នាំ ២០១៧ ដែលចេញផ្សាយដោយគេហទំព័រ វេទិកាសេដ្ឋកិច្ចពិភពលោក៖ សូមអាន៖  ស្វែងយល់ច្បាប់ពន្ធលើអចលនទ្រព្យនៅកម្ពុជា

១) ទីក្រុងបែរឡាំង ប្រទេសអាឡឺម៉ង មានការកើនឡើងរហូតដល់ ២០.៥%។

២) ទីក្រុងអ៊ីស្មៀ ប្រទេសតួគី មានការកើនឡើងរហូតដល់ ១៨.៥%។

៣) ទីក្រុងរក្យាវិក ប្រទេសអ៊ីស្លង់ មានការកើនឡើងរហូតដល់ ១៦.៦%។

៤) ទីក្រុងវែនឃូវើ ប្រទេសកាណាដា មានការកើនឡើងរហូតដល់ ១៦%។

៥) ទីក្រុងប៊ុយដាប៊ែស ប្រទេសហុងគ្រី មានការកើនឡើងរហូតដល់ ១៥.៥%។

៦) ហុងកុង មានការកើនឡើងរហូតដល់ ១៤.៨%។

៧) ទីក្រុងហាំបួ ប្រទេសអាឡឺម៉ង់ មានការកើនឡើងរហូតដល់ ១៤.១%។

៨) ទីក្រុងមុយនិច ប្រទេសអាឡឺម៉ង់ មានការកើនឡើងរហូតដល់ ១៣.៨%។

៩) ទីក្រុងរ៉ូទែដាំ ប្រទេសហូឡង់ មានការកើនឡើងរហូតដល់ ១៣.៤%។

១០) ទីក្រុងហ្វ្រេងហ្វឺត ប្រទេសអាឡឺម៉ង់ មានការកើនឡើងរហូតដល់ ១៣.៤%៕

ដោយ៖ លង់ វណ្ណៈ

X
5s