Ford ស៊េរីថ្មី F-150 រថយន្តប្រើម៉ាសូត 3.0L Power Stroke Diesel ស៊ីប្រេង 12.7km/L នឹងចេញលក់ខែឧសភាក្រោយនេះ
ក្រុមហ៊ុន Ford ថ្មីៗនេះទើបប្រកាសរថយន្តប្រភេទដឹកទំនិញស៊េរីថ្មី F-15 truck ដែលប្រើម៉ាសីនម៉ាសូត 3.0L នឹងមានលក់លើទីផ្សារចាប់ពីខែឧសភាក្រោយនេះ។ រថយន្ត truck ប្រើម៉ាស៊ីន F-150 diesel នេះនឹងជួយសន្សំសំចៃការចំណាយលើឥន្ធនៈបានមួយកម្រិត ក្នុងការប្រើវាជារថយន្តសណ្ដោង និងផ្ទុកបាន។ ម៉ាស៊ីនរបស់វាមានកម្លាំង ២៥០សេះ និងកម្លាំងរមូល ៥៩៦ញូវតុនម៉ែត្រ។
Ford F-15 ថ្មីនេះមានចង្កឹះលេខអូតូ កម្រិតល្បឿនចំនួន 10-speed SelectShift។ តាមការប៉ាន់ស្មានរបស់ ទីភ្នាក់ងារការពារបរិស្ថានដែលហៅកាត់ EPA ឱ្យដឹងថា រថយន្តនេះស៊ីប្រេង 30mpg ឬប្រហែល ១២,៧គីឡូម៉ែត្រក្នុង១លីត្រក្នុងការបើកបរលើផ្លូវហាយវេ ចំណែកផ្លូវក្នុងក្រុងស៊ីប្រេង 22mpg ឬប្រហែល ៩,៣គីឡូម៉េត្រ/លីត្រ។
រថយន្តប្រភេទ truck ថ្មីរបស់ក្រុមហ៊ុនអាមេរិកនេះ ប្រើម៉ាស៊ីនម៉ាសូតថ្មីដែលអាចផ្ទុកទំនិញបាន១១៤០០ផោន ទៅ ២០២០ផោន។ សម្រាប់តម្លៃរបស់វាមិនទាន់ត្រូវក្រុមហ៊ុនបញ្ជាក់ឱ្យដឹងនៅឡើយ ខណៈកាលបរិច្ឆេទដាក់លក់គឺចាប់ពីខែឧសភាក្រោយនេះ៕
សូមអាន ៖ Ford បញ្ចេញវីដេអូ Teaser បង្ហើបរូបរាងរថយន្ត Focus ស៊េរីថ្មីដែលនឹងបង្ហាញខ្លួននៅថ្ងៃទី១០ មេសានេះហើយ (Video)
ដោយ៖ រឹទ្ធិរាជ