Meizu ​បញ្ចេញ​ Smartphone ថ្មី ៣ស៊េរី​ទំនើបៗ​ត្រកូល​ Meizu 15 ​ប្រើ​អេក្រង់​ល្អ AMOLED ដល់ QHD និង​មាន RAM ​ដល់ 6GB​



​ថ្មីៗ​នេះ​ក្រុមហ៊ុន Meizu បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី ៣ម៉ូដែល​ព្រម​គ្នា​ដែល​ជា​​ស៊េរី Meizu 15 ។ ទាំង​នោះ​រួម​មាន Meizu 15, 15 Lite និង​ស៊េរី​កប់​ជាង​គេ​គឺ 15 Plus ។

Meizu 15 Plus ប្រើ​អេក្រង់ ៥,៩៥អ៊ីញ AMOLED ជាមួយ QHD resolution ។ វា​បំពាក់​ដោយ​ឈីប Samsung Exynos 8895 ​និង​មាន RAM 6GB អម​ដោយ​ជម្រើស​អង្គ​ចងចាំ​ពីរ​ទំហំ​គឺ 64GB ឬ 128GB ។ ពិសេស​ទៀត​នោះ​ស្មាតហ្វូន​បង​ធំ​ក្នុង​ចំណោម ៣ម៉ូដែល​នេះ បាន​ប្រើ​ប្រព័ន្ធ​កាមេរ៉ា​ទំនើប មាន​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ មួយ​ទំហំ 12MP និង​មួយ​ទៀត​ទំហំ 20MP ​ចំណែក​កាមេរ៉ា​មុខ​ក៏​មិន​អន់​ដែរ ដែល​មាន​ទំហំ​ដល់ 20MP។

ងាក​មក​ម៉ូដែល Meizu 15 វិញ វា​មាន​អេក្រង់ ៥,៤៦អ៊ីញ AMOLED ជាមួយ​កម្រិត​ទាប​ជាង​ម៉ូដែល Plus ​ខាង​លើ ដែល​មាន​ត្រឹម Full HD (1920x1080)px ​ហើយ​ប្រើ​បន្ទះ​ឈីប Qualcomm Snapdragon 660 និង RAM 4GB ជាមួយ​ជម្រើស​អង្គ​ចងចាំ​ពីរ គឺ 64GB ឬ 128GB។ ស្មាតហ្វូន​នេះ​បំពាក់​កាមេរ៉ា​មុខ​ទំហំ 20MP ​និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 12MP + 20MP។ ​ចុងក្រោយ​គឺ​ម៉ូដែល Meizu 15 Lite ដែល​មាន​ទំហំ ៥,៤៦អ៊ីញ​ប្រភេទ​អេក្រង់ LCD ជាមួយ​កម្រិត Full HD (1920x1080)px។ ម៉ូដែល​កូន​ពៅ​នេះ ប្រើ​ឈីប Snapdragon 626 និង​មាន RAM 4GB ​អង្គ​ចងចាំ 64GB។ ម៉ូដែល Lite នេះ​មាន​កាមេរ៉ា​ក្រោយ​មួយ​គ្រាប់​ប៉ុណ្ណោះ​ទំហំ 12MP ​រីឯ​ខាង​មុខ​វិញ​ទំហំ 20MP។ បើ​និយាយ​ទៅ ទាំង​បី​ម៉ូដែល​សុទ្ធតែ​បំពាក់​កាមេរ៉ា​មុខ​ទំហំ 20MP ប៉ុន​គ្នា​តែម្ដង ខុស​តែ​កាមេរ៉ា​ខាង​ក្រោយ។ វា​នឹង​មាន​លក់​នៅ​ចុង​ខែ​មេសា​នេះ​តែម្ដង ប៉ុន្តែ​ក្រុមហ៊ុន Meizu មិន​ទាន់​បង្ហើប​ពី​តម្លៃ​ដាក់​លក់​នៅ​ឡើយ៕ ដោយ៖ រឹទ្ធិរាជ
X
5s