HMD នឹងប្រកាស Nokia X6 នៅថ្ងៃសុក្រសប្ដាហ៍នេះ ជាស្មាតហ្វូនកម្រិតមធ្យមតែមាន RAM ដល់ 6GB
របាយការណ៍ថ្មីៗនេះ អះអាងថា ក្រុមហ៊ុន HMD Global នឹងប្រារព្ធធ្វើព្រឹត្តិការណ៍សម្ពោធសមិទ្ធផលថ្មីនៅប្រទេសចិនចុងខែមេសានេះ។ មានការលើកឡើងថា ក្រុមហ៊ុនអាចនឹងផលិត Nokia X ជំនាន់ថ្មីពីម៉ូដែលឆ្នាំ២០១៤ ឬ Nokia 10 ។ ពេលនេះ នៅសល់តែប៉ុន្មានថ្ងៃទៀត ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់នេះ នឹងប្រកាសចេញផលិតផលថ្មីៗ ដែលអាចមាន ស្មាតហ្វូន Nokia X6 នៅក្នុងនោះ។
Nokia X នឹងពុំមែនជា ស្មាតហ្វូនកំពូលនោះទេ ដោយលក្ខណៈសម្បត្តិរបស់វា មានអេក្រង់ ៥,៨អ៊ីញរចនាបថគែមស្ដើង ជាមួយសមាមាត្រ 19:9 aspect ratio (7 Plus មានសមាមាត្រ 18:9)។ វានឹងមានកាមេរ៉ាក្រោយភ្លោះ រៀបបញ្ឈរប្រើប្រាស់បច្ចេកវិទ្យា Carl Zeiss Lens។ បើតាមសេចក្ដីរាយការណ៍ថ្មីនេះ លើកឡើងថា Nokia X6 អាចនឹងប្រើឆ្នាំងសាក 10W ហើយនឹងមានលក់ក្នុងតម្លៃចាប់ពី ១៦០០យន់ ទៅ ១៨០០យន់ ឬប្រហែល ២៥០ដុល្លារ និង ២៨៥ដុល្លារ។
សូមអាន៖ Nokia 9 នឹងបង្ហាញខ្លួនឆ្នាំនេះ អមជាមួយកាមេរ៉ាមុខភ្លោះ ប្រើឈីប Snapdragon 845 និង RAM 6GB
Nokia X6 នឹងបំពាក់ឈីប និង RAM ពីរជម្រើស រួមមាន ឈីប Snapdragon 636 អមដោយ RAM 6GB និងម៉ូដែលឈីប Helio P60 ជាមួយ RAM 4GB។ ទាំងពីរម៉ូដែល នឹងដំណើរការដោយប្រព័ន្ធសូហ្វ៊ែរ Android 8.0 Oreo។ ឈីប P60 មាន 4 Cortex-A73 cores + 4 A53 ones ចំណែក Snapdragon ប្រើ Kryo 260 CPU ដែលជាជំនាន់កាត់ស្រឡាយ A53 ពាក់កណ្ដាល ហើយអាចប្រើក្រាហ្វិកស៊េរី Adreno៕
សូមអាន៖ Nokia ចេញស្មាតហ្វូនតម្លៃក្រោម $១០០ ដើរដោយ Android 8.1 GO ម៉ូដែល Nokia 1 ក្នុងព្រឹត្តិការណ៍ MWC 2018
ដោយ៖ រឹទ្ធិរាជ