សណ្ឋាគារ​លំដាប់​ផ្កាយ​៥នៅកោះរ៉ុងបើកសម្ពោធជាផ្លូវការ​



សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ (​The​ Royal ​Sands​ Koh Rong​) ​បានបើកសម្ពោធជាផ្លូវការនៅ ថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០១៨ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេច ហ៊ុន សែន។ សណ្ឋាគារដ៏ប្រណិតនេះត្រូវបានចំណាយទឹកប្រាក់សាងសង់អស់៤០លានដុល្លារក្នុងនោះផងដែរសណ្ឋាគារនេះរួមមានវីឡាចំនួន៦៧ខ្នងស្នើនឹងចំនួន១៤៨បន្ទប់ ដែលរាល់វីឡានីមួយៗមានអាង ហែលទឹកផ្ទាល់ខ្លួនផងដែរ។

កោះរ៉ុងស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រពីក្រុងកំពង់សោមខេត្តព្រះសីហនុដោយមានផ្ទៃដី៧៨គីឡូម៉ែត្រក្រឡាកម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងមានប្រវែងជើងត្បូង១០គីឡូម៉ែត្រ។ ជាមួយគ្នានេះផងដែរសម្តេច ​ហ៊ុន សែន ​ក៏បាន​លើកឡើង​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ទៀតក្នុងនោះកោះ​ចំនួន​ប្រមាណ​ជា​៣០ ​ដែល​មិន​មាន​ការ​អភិវឌ្ឍ​រួមទាំង​កោះ​ទន្សាយ​ផង ​ត្រូវ​បាន​បញ្ជា​ឲ្យ​ដកហូត​ពី​វិស័យ​ឯកជន​វិញ​។

កាសែតញូវយ៉កថែមស៍បានចេញផ្សាយអំពីតំបន់សម្រាប់ដំណើរកំសាន្តនៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨គឺតាមរយៈការបង្កើតតារាងចំណាត់ថ្នាក់របស់តំបន់នីមួយៗហៅថា “កន្លែងកំសាន្តតទាំង៥២ដែលពេញនិយមបំផុតនៅក្នុងពិភពលោកប្រចាំឆ្នាំ២០១៨”។ ក្នុងនោះតំបន់ឆ្នេររបស់ខេត្តព្រះសីហនុបានជាប់ចំណាត់ថ្នាក់ទី១៣នៅក្នុងចំណោមតំបន់ដែលមានប្រជាប្រិយភាព ហើយកន្លែងកំសាន្តល្អបំផុតទី១គឺនៅទីក្រុងNew Orleans នៃរដ្ឋ Louisiana កន្លែងឈរនៅលំដាប់កំពូលទី២ នៅក្នុងប្រទេសColombia និងទី៣គឺនៅ Basilicata នៅក្នុងប្រទេសអ៊ីតាលី៕

X
5s