​គំរូ ​OnePlus 6 ទើប​លេច​មុខ​លើ​បណ្ដាញ​អ៊ីនធឺណិត រូបរាង​ស្អាត​មិន​ចាញ់ iPhone X និង​មាន Notch ដូច​គ្នា​



OnePlus 6 នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​អំឡុង​ខែ​ឧសភា​ក្រោយ​នេះ ជាមួយ​អេក្រង់ AMOLED កម្រិត​បង្ហាញ​រូប FHD+ 2280x1080px។ អេក្រង់​របស់​វា នឹង​ឆក​ខាង​លើ​ដូច​ទៅ​នឹង iPhone X របស់ Apple ​ហើយ​ក៏​ដូច​ជា​ស្មាតហ្វូន Android ថ្មីៗ​មួយ​ចំនួន​ដែល​ទើប​ចរាចរ​លើ​ទីផ្សារ​ដែរ។

យើង​បាន​ឃើញ​រូបថត​ខ្លះៗ​ដែល​អះអាង​ជា​ទូរស័ព្ទ RAM យក្ស​នេះ ហើយ​ពេល​នេះ យើង​ថែមទាំង​អាច​ឃើញ​រូប​គំរូ​របស់​វា​អម​ជាមួយ​ការ​ឌីហ្សាញ​គែម​អេក្រង់​ស្ដើង​យ៉ាង​ទាន់សម័យ ព្រម​ជាមួយ​ចំណុច Notch ​ផង​ដែរ។ យ៉ាងណា វា​គ្រាន់តែ​ជា Prototype ​ប៉ុណ្ណោះ។ សូម​អាន៖ OnePlus ​ចេញ​​ Video ​ខ្លីបង្ហើប​នូវ​វត្តមាន OnePlus 6 ​ដ៏​អាថ៌កំបាំង​អាច​មាន​រចនាបថ​ថ្មី​ ល្បឿន​កាន់​តែ​លឿន​ ​យើង​បាន​ដឹង​អំពី​លក្ខណៈ​ត្រួសៗ​នៅ​លើ OnePlus ជំនាន់​ថ្មី​នេះ ដែល​មាន​ការ​អះអាង​ថា នឹង​បំពាក់​ឈីប Qualcomm Snapdragon 845 ​មាន RAM 6GB និង​អង្គ​ចងចាំ 128GB។ មិន​តែ​ប៉ុណ្ណោះ OnePlus 6 នឹង​មាន​មួយ​ម៉ូដែល​ផ្សេង​ទៀត ភ្ជាប់​លក្ខណៈ​សម្បត្តិ​ខ្ពស់​ជាង​នេះ ដោយ​មាន RAM 8GB និង​អង្គ​ចងចាំ​ដល់ 256GB។ ​ស្មាតហ្វូន​ថ្មី​នេះ នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ ដែល​អាច​មាន​ទំហំ 16MP ទាំង​ពីរ។ លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត វា​អាច​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Oreo មុខងារ​ស្កេន​ក្រយៅដៃ និង​ស្កេន​មុខ facial recognition។ OnePlus ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃ​ទី១៦ និង ១៧ខែ​ឧសភា​ខាង​មុខ ហើយ OnePlus 6 នឹង​ត្រូវ​វែកមុខ​ផ្លូវការ​ពេល​នោះ​តែម្ដង៕ សូម​អាន៖ OnePlus ​ចេញ​​ Video ​ខ្លីបង្ហើប​នូវ​វត្តមាន OnePlus 6 ​ដ៏​អាថ៌កំបាំង​អាច​មាន​រចនាបថ​ថ្មី​ ល្បឿន​កាន់​តែ​លឿន​ ដោយ៖ រឹទ្ធិរាជ
X
5s