HMD បង្ហើបវត្តមានទូរស័ព្ទ Nokia N-Series ដែលចាប់កំណើតតាំងពី ១៣ឆ្នាំមុន អាចនឹងវិលត្រឡប់មកវិញ
បំណងរបស់សាធារណជនមួយចំនួន ចំពោះអ្នកនៅតែប៉ែតតីទូរស័ព្ទ Nokia ស៊េរីមុនៗ ដោយយោងលើហេតុផលជាទូរស័ព្ទធន់ល្អ ចង់ឱ្យវាមានវត្តមានសាជាថ្មីនោះ ប្រហែលអាចក្លាយជាការពិត។ តាមសេចក្ដីរាយការណ៍ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុន HMD អាចនឹងចេញលក់ទូរស័ព្ទថ្មីស្ថិតក្នុងសែស្រឡាយ N ថែមទៀតក្រៅពីស៊េរី X ហើយនោះ។