Apple គ្រោងអភិវឌ្ឍឧបករណ៍ AR / VR hybrid ជាលក្ខណៈ Standalone មិនបាច់ភ្ជាប់ជាមួយ PC ឬ Smartphone ក៏ប្រើបាន
យោងតាមប្រភពអនាមិកមួយជាមួយគេហទំព័រ Cnet បានរាយការណ៍ថា ក្រុមហ៊ុន Apple កំពុងធ្វើការលើឧបករណ៍ AR / VR ដាច់ដោយឡែកលក្ខណៈដំណើរការបានជាលក្ខណៈ standalone AR/VR headset។ ឧបករណ៍នេះ នឹងប្រើអេក្រង់រហូតដល់ 8K display ចំនួន២ ហើយនឹងមិនចាំបាច់ភ្ជាប់ជាមួយកុំព្យូទ័រ ឬស្មាតហ្វូននោះឡើយ។
ឧបករណ៍ពាក់នឹងក្បាល Headset នេះនឹងមានលេខកូដ T288 ដែលត្រូវគេរាយការណ៍ថា នឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២០។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះគ្រាន់តែជាដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍គម្រោងប៉ុណ្ណោះ មានន័យថា កាលបរិច្ឆេទបង្ហាញ AR / VR headset អាចនឹងមានការផ្លាស់ប្ដូរក៏ថាបាន។
សូមអាន៖ Apple ត្រៀមផលិតបន្ទះអេក្រង់ថ្មី MicroLED Display បំពាក់លើ Apple Watch ជំនាន់ថ្មី និង AR Wearable ពេលខាងមុខ
ទោះបីជា ការបែកធ្លាយអនាមិកកើតឡើងជាញឹកញាប់មិនគួរឱ្យទុកចិត្ត តែវានៅតែត្រូវការសន្និដ្ឋានថា គម្រោងអាចនឹងមានពិត ដែល Apple ត្រៀមផលិត standalone AR/VR hybrid ដោយឈរលើមួយចំណុច អំពីការបង្ហាញទឹកចិត្តដ៏រីករាយរបស់នាយកប្រតិបត្តិ Apple លោក Tim Cook ដោយហាក់លើកទឹកចិត្តឱ្យមានការអភិវឌ្ឍន៍កាន់តែសំបូរបែប។
នៅក្នុងបទសម្ភាសន៍មួយជាមួយឯកអគ្គរដ្ឋទូតឆ្នាំមុន លោក Cook បានថ្លែងថា លោកចាត់ទុក AR ជាគំនិតដ៏ធំមួយដូចជាស្មាតហ្វូនដែរ ហើយលោកគិតថា AR នឹងនាំមកនូវរបត់ផ្លាស់ប្ដូរធំ គឺធំអស្ចារ្យនាអនាគតឆាប់ៗខាងមុខ។ លោកមានអារម្មណ៍រំភើបទៅនឹងអ្វីដែលក្រុមហ៊ុន Apple បានធ្វើ ហើយជួយសម្រួលដល់ជីវិតរស់នៅបានកាន់តែច្រើនសំបូរបែប៕
សូមអាន៖ Apple នឹងចេញលក់ IPhone ស៊ីម២ ចុងឆ្នាំនេះជាមួយតម្លៃចាប់ពី $៦៥០
ដោយ៖ រឹទ្ធិរាជ