Porsche ​ចេញ​រថយន្ត​ហាយប្រ៊ីដ (E-Hybrid) ​ស៊េរី​ថ្មី Porsche Cayenne ប្រើ​សាំង និង​អគ្គិសនីបាន (Video)​



​ក្រុមហ៊ុន Porsche ​ថ្មីៗ​នេះ​បាន​បង្ហាញ​រថយន្ត​ហាយប្រ៊ីដ​ស៊េរី​ថ្មី​ដែល​ប្រើ​សាំង​ផង និង​អគ្គិសនី​ផង មាន​ឈ្មោះ​ថា cayenne E-Hybrid។ សមិទ្ធផល​ថ្មី​នៃ​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​នេះ ​បំពាក់​មក​ជាមួយ​ប្រភេទ​ម៉ាស៊ីន ៣,០លីត្រ ​V6 ​កម្លាំង ៣៤០សេះ និង​ម៉ាស៊ីន​ប្រើ​អគ្គិសនី​កម្លាំង ១៣៦សេះ។

​Porsche Cayenne E-Hybrid ​មាន​កម្លាំង​ម៉ាស៊ីន​សរុប ៤៦២សេះ ហើយ​វា​មាន​ល្បឿន​សន្ទុះ​ពី ០ ទៅ ៦២ម៉ាយល៍​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៥វិនាទី ​និង​មាន​ល្បឿន​អតិបរមា ១៥៧​ម៉ាយល៍/ម៉ោង ឬ​ប្រហែល ២៥២គីឡូម៉ែត្រ/ម៉ោង។

Porsche ​បាន​ធ្វើការ​ឌីហ្សាញ​ឡើង​វិញ​នៅ​លើ​រថយន្ត​ Cayenne E-Hybrid ដោយ​វា​មាន​នូវ​ម៉ូឌុល​ហាយប្រ៊ីដ​នៃ​ការ​ច្របាច់​បញ្ចូល​ម៉ាស៊ីន​អគ្គិសនី និង clutch ដ៏​មាន​សមត្ថភាព​ខ្ពស់។ រីឯ​ចង្កឹះ​លេខ​អូតូ​ថ្មី​ប្រភេទ Tiptronic S ​និង​មាន​ល្បឿន ៨លេខ។ អ្នក​អាច​ស្វែងយល់​លក្ខណៈ​សម្បត្តិ​លំអិត​បន្ថែម​ជុំវិញ​រថយន្ត Porsche Cayenne E-Hybrid ​ថ្មី​នេះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន Porsche ​តាម​តណភ្ជាប់ Link នេះ។ រថយន្ត​នេះ​នឹង​មាន​លក់​ក្នុង​តម្លៃ​ចាប់ពី ៦៧១២៨ផោន ឬ​ប្រហែល ៩១៥០០ដុល្លារ​សហរដ្ឋ​អាមេរិក៕ https://youtu.be/u3bclPioykE   ​ដោយ៖ រឹទ្ធិរាជ
X
5s