LG ទើបប្រកាស G7 ThinQ ផ្លូវការជាមួយអេក្រង់ Notch ហើយនេះជាលក្ខណៈសម្បត្តិលំអិតគួរឱ្យចាប់អារម្មណ៍
ស្មាតហ្វូនទំនើបស៊េរីថ្មីរបស់ LG G7 ThinQ នេះ ទើបបង្ហាញខ្លួនផ្លូវការម្សិលមិញ ដែលជាស្មាតហ្វូន Android កំពូលមួយម៉ូដែលនាពេលបច្ចុប្បន្ន។ តើក្រៅពីឌីហ្សាញរូបរាងមានអេក្រង់ឆក notch display ដែលជាចំណុចទាក់ចិត្តមួយសម្រាប់ទាក់ចិត្តអតិថិជនហើយនោះ តើ LG G7 ThinQ នៅមានលក្ខណៈសម្បត្តិខាងក្នុងពិសេសៗអ្វីខ្លះទៀត?
G7 ThinQ ស្មាតហ្វូនកំពូលស៊េរីថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូងនេះ ប្រើបន្ទះឈីប Qualcomm Snapdragon 845 និងមានអេក្រង់ ៦,១អ៊ីញ QHD+ ជាមួយ resolution 3120x1440px។ ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិលំអិតសំខាន់ៗមាននៅលើ G7 ThinQ ៖
-ប្រើឈីប Qualcomm Snapdragon 845 Mobile Platform
-អេក្រង់ ៦,១អ៊ីញ QHD+ 19.5:9 FullVision Super Bright Display (3120 x 1440 / 564ppi)
-បែងចែកជា ២ម៉ូដែលទៅតាម Memory គឺ៖ 4GB LPDDR4x RAM / 64GB UFS 2.1 ROM / MicroSD (up to 2TB) និង 6GB LPDDR4x RAM / 128GB UFS 2.1 ROM / MicroSD (up to 2TB)
-កាមេរ៉ាក្រោយ 16MP Super Wide Angle (F1.9 / 107°) / 16MP Standard Angle (F1.6 / 71°)
-កាមេរ៉ាមុខ 8MP Wide Angle (F1.9 / 80°)
-កម្លាំងថ្ម 3000mAh
-ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo
-វិមាត្រ 153.2 x 71.9 x 7.9mm
-ទម្ងន់ 162g
-តំណភ្ជាប់ Wi-Fi 802.11 a, b, g, n, ac / Bluetooth 5.0 BLE / NFC / USB Type-C 2.0 (3.1 compatible)
-ពណ៌ប្រផេះ Platinum Gray / ខ្មៅ Aurora Black / ខៀវ Moroccan Blue / ក្រហម Raspberry Rose
-មុខងារផ្សេងៗទៀត៖ Super Bright Display / New Second Screen / AI CAM / Super Bright Camera / Super Far Field Voice Recognition / Boombox Speaker / Google Lens / AI Haptic / Hi-Fi Quad DAC / DTS:X 3D Surround Sound / IP68 Water and Dust Resistance / HDR10 / Google Assistant Key / Face Recognition / Fingerprint Sensor / Qualcomm® Quick Charge™ 3.0 Technology / Wireless Charging / MIL-STD 810G Compliant / FM Radio
សូមអាន៖ LG ឈានដល់ដំណាក់កាលប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បញ្ជាដោយសំឡេង
សូមអាន៖ LG បង្ហាញពីការវិវត្តន៍បច្ចេកវិទ្យា Inverter នៅឯព្រឹត្តិការណ៍ INNOFEST ASIA
ដោយ៖ រឹទ្ធិរាជ