ដំណឹង​ថ្មី​ពី​ស្មាតហ្វូន​បត់​បាន Foldable Smartphone ​របស់ Samsung នឹង​មាន​លេខ​កូដ “Winner” អាច​ឃើញ​ពន្លឺ​ថ្ងៃ​ឆាប់ៗ​



ស្មាតហ្វូន​ទំនើប​បត់​បាន​ដូច​សៀវភៅ​របស់ Samsung ហាក់​កាន់តែ​ខិត​ជិត​មក​ដល់​ហើយ ខណៈ​ដំណឹង​អំពី Foldable Smartphone នេះ​ហាក់​លេចឡើង​ឥត​ឈប់។ ចំណែក​សេចក្ដី​រាយការណ៍​ថ្មី​នេះ​វិញ បាន​ឱ្យ​ដឹង​ថា ស្មាតហ្វូន Foldable របស់​ក្រុមហ៊ុន​ទូរស័ព្ទ​កូរ៉េ​នេះ នឹង​មាន​លេខ​កូដ “Winner” អាច​ជា​ codename ​ថ្មី​ក្រោយ​ពិចារណា​ប្ដូរ​ពី “Project valley” ​ដែល​ធ្លាប់​ត្រូវ​បង្ហើប​ថា Samsung ​គិត​ដល់​ការ​ជ្រើសរើស​កូដ​មាន​ហុងស៊ុយ​ទីផ្សារ​ជាង។

ទូរស័ព្ទ Samsung Foldable ​នឹង​បំពាក់​អេក្រង់​ភ្លោះ dual 3.5inch display ដែល​អាច​បត់​ពន្លា​ចេញ​ស្មើ​នឹង ៧អ៊ីញ។ ដូច្នេះ​មាន​ន័យ​ថា ពេល​អេក្រង់​លាត​សន្ធឹង​អស់ foldable phone នឹង​​មាន​ទំហំ​ប្រហាក់ប្រហែល​Galaxy Note 8 ដែរ។ ក្រុមហ៊ុន Samsung មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ផ្លូវការ​នៅ​ឡើយ អំពី​កាលបរិច្ឆេទ​ដែល​នឹង​សម្ពោធ​ស្មាតហ្វូន​បត់​នេះ តែ​សាធារណជន​រំពឹង​ថា នឹង​ត្រូវ​វែកមុខ​ផ្លូវការ​នៅ​ឆ្នាំ​២០១៨ ឬ​យ៉ាងហោច​នៅ​ដើម​ឆ្នាំ២០១៩ អាច​នៅ​ក្នុង​ព្រឹត្តិការណ៍ MWC 2019 ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ៕ សូម​អាន ៖ បង្ហើប​ដោយ Samsung ផ្ទាល់​ថា ទូរស័ព្ទ​បត់​ដូច​សៀវភៅ​បាន (Foldable Phone) ត្រូវ​រង់ចាំ​ដល់ ២០១៩ ទើប​ឃើញ​ពន្លឺ​ថ្ងៃ​ ​ដោយ៖ រឹទ្ធិរាជ
X
5s