​តោះ​មក​ប្រៀបធៀប​សមត្ថភាព​កាមេរ៉ា​រវាង​​ស្មាតហ្វូន​កំពូល​ P20 Pro ​និង Galaxy S9+ មួយ​ណា​ខ្លាំង​ជាង​មួយ​ណា​



​កាមេរ៉ា​ស្មាតហ្វូន​ទំនើបៗ​បច្ចុប្បន្ន​មាន​សមត្ថភាព​ខុសៗ​គ្នា​ទៅ​លើ​ការ​ហ្ស៊ូម Zoom ​មាន 1x, 2x, … 5x។ ហើយ​ក្រុមហ៊ុន Huawei ​ហាក់​ធ្វើ​បាន​ល្អ​ជាង​គេ​ក្នុង​ការ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​សមត្ថភាព​ខ្ពស់ នៅ​លើ​ស្មាតហ្វូន​ស៊េរី​ក្រោយ​បង្អស់ P20 Pro ​ដែល​មាន 3x zoom។ បើ​ចង់​យក​ស្មាតហ្វូន​ដទៃ​មក​ដាក់​ឱ្យ​ប្រៀបធៀប​សមត្ថភាព​កាមេរ៉ា អីចឹង​មាន​តែ Galaxy S9+ ​ទើប​សក្ដិសម​ជាង​គេ ជាមួយ​ស្តង់ដារ​ហ្ស៊ូម 2x zoom។

ដូច្នេះ​ការ​ប្រៀបធៀប​សមត្ថភាព​កាមេរ៉ា​នឹង​ត្រូវ​ធ្វើ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ដោយ​ការ​ផ្ដិត​យក​រូប​បែប ៖ day, night, portraits, selfies, portrait selfies។ P20 Pro ​គឺ​អាច​ធ្វើ​បាន​យ៉ាង​ជំនាញ​ក្នុង​កម្រិតresolution ខ្ពស់​ជាង ច្បាស់​ជាង ដោយ​មាន​កាមេរ៉ា monochrome ​ជា​ជំនួយការ​ដ៏​ពិសេស។ Galaxy S9+ ​ក៏​មាន​នូវ​លក្ខណៈ​ពិសេស​ដាច់​ដោយ​ឡែក​ដែរ ជាមួយ​ការ​ដែល​វា​អាច​ផ្លាស់ប្ដូរ​រវាង f/1.5-f/2.4 aperture​ បាន​នៅ​លើ​កាមេរ៉ា​ចម្បង។ សូម​អាន៖ Huawei P20 Pro ​ជាប់​ជា​ទូរស័ព្ទ​លក់​ដាច់​បំផុត​របស់​ Huawei ក្នុង​ទីផ្សារ​អឺរ៉ុប​ខាង​លិច Galaxy S9+ ​អាច​ថត​វីដេអូ 4K ​នៅ 60fps ​និង stabilized 4K/30fps ​ខណៈ​ P20 Pro អាច​ថត​បាន​ត្រឹមតែ 1080p/30fps footage។ មុខងារ slow-mo ​របស់ Samsung ក៏​ដំណើរការ​ល្អ ឈាន​មុខ​គេ​ផង​ដែរ។ ប្រសិន​ប្រិយមិត្ត​នៅ​មាន​ការ​ពិបាក​បែងចែក​ម៉ូដែល​ណា​ល្អ​ជាង ឬ​ពិបាក​សម្រេច​ចិត្ត​គួរ​ជ្រើសរើស​ទិញ​មួយ​ណា អីចឹង​សូម​មក​ផ្ទៀងផ្ទាត់​សមត្ថភាព​លំអិត​នៅ​លើ​កាមេរ៉ា​ស្មាតហ្វូន​កំពូល​ទាំង​ពីរ​នេះ​ដូច​ខាង​ក្រោម៖

សូម​បញ្ជាក់​ថា Huawei P20 Pro ជាប់​ជា​ស្មាតហ្វូន​មាន​សមត្ថភាព​កាមេរ៉ា​ខ្ពស់​ដាច់​គេ​លើ​លោក​ដោយ​ពិន្ទុ 109 ​រីឯ P20 ពិន្ទុ 102 ចំណែក ​ Galaxy S9+ បាន​ត្រឹម 99 ពិន្ទុ។ នេះ​ដោយ​ផ្អែក​តាម​តារាង​ធ្វើតេស្ត​សមត្ថភាព​កាមេរ៉ា​របស់ DxOMark៕

  [caption id="" align="aligncenter" width="3648"] Huawei P20 Pro camera samples (courtesy of Dxo Mark)[/caption]   [caption id="" align="aligncenter" width="3648"] Huawei P20 Pro camera samples (courtesy of Dxo Mark)[/caption]   សូម​អាន៖ Samsung បញ្ចេញ​ច្រើន Video ​ណែនាំ​ការ​ប្រើ ​Galaxy S9 និង S9+ ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ ឃើញ​ចង់​ទិញ​​តែម្ដង !   ​ដោយ៖ រឹទ្ធិរាជ
X
5s